ព្រះត្រៃបិដក ភាគ ៥២
បុគ្គល កុំគប្បីធ្វើប្រយោជន៍ខ្លួនឲ្យវិនាស ព្រោះប្រយោជន៍របស់អ្នកដទៃ សូម្បីច្រើន បើដឹងច្បាស់នូវប្រយោជន៍របស់ខ្លួនហើយ គប្បីខ្វល់ខ្វាយក្នុងប្រយោជន៍របស់ខ្លួន(នោះ)។
ចប់ អត្តវគ្គ ទី១២។
ធម្មបទគាថា លោកវគ្គ ទី១៣
[២៣] បុគ្គល មិនគួរសេពធម៌ថោកទាប
(១) មិនគួរនៅដោយសេចក្តីប្រមាទ មិនគួរសេពមិច្ឆាទិដ្ឋិ មិនគួរជាមនុស្សចង្អៀតលោក។
បុគ្គល មិនគួរប្រមាទ ក្នុងដុំបាយ ដែលខ្លួនគប្បីក្រោកឡើងទទួល គប្បីប្រព្រឹត្តធម៌
(២) ឲ្យសុចរិត បុគ្គលអ្នកប្រព្រឹត្តធម៌ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង។
(១) កាមគុណ ៥ ឈ្មោះថា ធម៌ថោកទាប ព្រោះជាធម៌សម្រាប់ជនថោកទាប រាប់តាំងអំពីឱដ្ឋ និងគោជាដើម គប្បីសេព ទាំងជាធម៌នាំសត្វទៅកើតក្នុងទីទាប មាននរក ជាដើម។ (២) សំដៅយកភិក្ខាចរិយធម៌។ ការលះបង់អនេសនៈ ដើរទៅបិណ្ឌបាត តាមលំដាប់ច្រកល្ហក ឈ្មោះថា ភិក្ខាចរិយធម៌។
ID: 636864809945156424
ទៅកាន់ទំព័រ៖