ព្រះត្រៃបិដក ភាគ ៥២

 ​​ចិត្ត​នៃ​បុគ្គល​ណា​ដែល​លោកធម៌​ទាំងឡាយ​ពាល់ត្រូវ​ហើយ​ ​មិន​រម្ភើប​ញាប់ញ័រ​ ​១​ ​ការ​មិន​មាន​សេចក្តី​សោក​ ​១​ ​ធូលី​ ​គឺ​រាគៈ​ទៅ​ប្រាស​ហើយ​ ​១​ ​ចិត្ត​ក្សេមក្សាន្ត​ ​១​ ​នេះ​ជាម​ង្គល​ដ៏​ឧត្តម​។​ ​
 ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ធ្វើ​នូវ​មង្គល​ទាំងឡាយ​ ​ប្រាកដ​ដូច្នេះហើយ​ ​ជា​អ្នក​មិន​ចាលចាញ់​ ​ក្នុង​ទី​ទាំងពួង​ ​តែង​ដល់​នូវ​សិរី​សួស្តី​ក្នុង​ទី​ទាំងពួង​ ​នេះ​ជាម​ង្គល​ដ៏​ឧត្តម​របស់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​នោះ​។​

​ចប់​ ​មង្គលសូត្រ​។​ ​


​ខុទ្ទកបាឋ​ ​រតន​សូត្រ​


 [​៧​]​ ​ពួកភូត​ណា​ ​ឋិតនៅ​លើ​ផែនដី​ក្តី​ ​ពួកភូត​ណា​ ​ឋិតនៅ​ឰដ៏​អាកាស​ក្តី​ ​ដែល​មក​ជួបជុំ​ក្នុង​ទីនេះ​ ​ពួកភូត​ទាំងអស់​នោះ​ ​ចូរ​មានចិត្តល្អ​ ​មួយទៀត​ ​ចូរ​ស្តាប់​នូវ​ភាសិត​ដោយ​គោរព​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​ជា​ភូត​ទាំងអស់​ ​ចូរ​ស្តាប់​ ​(​នូវ​ព្រះបរិត្ត​)​ ​ចូរ​ធ្វើ​នូវ​មេត្តាចិត្ត​ ​ដល់​ពពួកសត្វ​ជា​មនុស្សជាតិ​ ​មនុស្ស​ទាំងឡាយ​ណា​ ​តែង​នាំមក​នូវ​ពលី​ ​ក្នុង​ពេលថ្ងៃ​ ​និង​ពេលយប់​ ​ព្រោះហេតុនោះ​ ​សូមអ្នក​ទាំងឡាយ​ ​កុំ​ប្រហែសធ្វេស​ ​រក្សា​នូវ​មនុស្ស​ទាំងនោះ​។​ ​
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 636864787736306150
ទៅកាន់ទំព័រ៖