ព្រះត្រៃបិដក ភាគ ៥២

 ​លុះតែ​បុគ្គល​ណា​ ​យក​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ជាទី​ពឹង​ ​ឃើញច្បាស់​នូវ​អរិយសច្ច​ទាំង​ ​៤​ ​គឺ​ ​ទុក្ខសច្ច​ ​១​ ​ទុក្ខសមុទយ​សច្ច​ ​១​ ​និរោធ​សច្ច​ ​កន្លង​ទុក្ខ​ ​១​ ​អរិយមគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ជា​ដំណើរ​ទៅកាន់​ព្រះនិព្វាន​ដែល​ជាទី​រម្ងាប់​ទុក្ខ​ ​១​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​នេះឯង​ជាទី​ពឹង​ដ៏​ក្សេម​ ​នេះឯង​ជាទី​ពឹង​ដ៏​ឧត្តម​ ​បុគ្គល​អាស្រ័យ​ទីពឹង​នេះ​ ​រមែង​រួច​ស្រឡះ​ចាក​ទុក្ខ​ទាំងពួង​បាន​។​
 បុរស​អាជានេយ្យ​ ​រកបាន​ដោយ​កម្រ​ ​លោក​មិនកើត​ក្នុង​សព្វឋាន​ឡើយ​ ​លោក​ជា​អ្នកមាន​ប្រាជ្ញា​ ​កើត​ក្នុង​ត្រកូល​ណា​ ​ត្រកូល​នោះ​ ​តែង​ដល់​នូវ​សេចក្តី​សុខ​។​
 ការ​កើតឡើង​នៃ​ព្រះពុទ្ធ​ ​ជា​សុខ​ ​ការសំដែង​ព្រះ​សទ្ធម្ម​ ​ជា​សុខ​ ​សេចក្តី​ព្រមព្រៀង​គ្នា​នៃ​ពួក​ ​ជា​សុខ​ ​តបធម៌​របស់​បុគ្គល​អ្នក​ព្រមព្រៀង​គ្នា​ទាំងឡាយ​ ​ជា​សុខ​។​
 កាល​បុគ្គល​បូជា​ដល់​បូជារហបុគ្គល​គឺ​ ​ព្រះពុទ្ធ​ ​ឬ​សាវ័ក​របស់​ព្រះពុទ្ធ​ ​ដែល​កន្លង​ផុត​ប​បញ្ច​ធម៌​ ​ដែល​កន្លង​ផុត​សេចក្តី​សោក​ ​និង​ខ្សឹកខ្សួល​ ​ឬ​ការ​បូជា​ ​ដល់​បូជារហបុគ្គល​ទាំងនោះ​ ​ដែល​ប្រកបដោយ​តា​ទិ​គុណ​ ​លោក​មិន​មាន​ភ័យ​អំពី​ទីណា​ ​សូម្បី​និព្វាន​ទៅ​ហើយ​ ​បុគ្គល​ណាមួយ​ ​មិន​អាច​រាប់​បុណ្យ​ថា​ ​បុណ្យ​នេះ​មាន​ប្រមាណ​ប៉ុណ្ណេះ​បាន​ឡើយ​។​ ​

​ចប់​ ​ពុទ្ធ​វគ្គ​ ​ទី១៤​។​ ​
​ចប់​ ​បឋម​ភាណវារៈ​។​ ​

ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 636864812666402070
ទៅកាន់ទំព័រ៖