ព្រះត្រៃបិដក ភាគ ៥២

 សេចក្តី​ស្រេកឃ្លាន​ ​ជា​រោគ​យ៉ាង​ក្រៃលែង​ ​សង្ខារ​ទាំងឡាយ​ ​ជា​ទុក្ខ​យ៉ាង​ក្រៃលែង​ ​(​អ្នកប្រាជ្ញ​)​ ​ដឹង​ច្បាស់​សេចក្តី​នុ៎ះ​ ​តាមពិត​ហើយ​ ​(​រមែង​ធ្វើឲ្យ​ច្បាស់​)​ ​នូវ​ព្រះនិព្វាន​ ​ជា​សុខ​យ៉ាង​ក្រៃលែង​។​
 លាភ​មានការ​មិន​មាន​រោគ​ ​ជា​យ៉ាង​ក្រៃលែង​ ​ទ្រព្យ​មាន​សេចក្តី​សន្តោស​ ​ជា​យ៉ាង​ក្រៃលែង​ ​ញាតិ​មាន​សេចក្តី​ស្និទ្ធស្នាល​ ​ជា​យ៉ាង​ក្រៃលែង​ ​ព្រះនិព្វាន​ ​ជា​សុខ​យ៉ាង​ក្រៃលែង​។​
 ភិក្ខុ​ផឹក​រស​(​១​)​ ​វិវេក​ផង​ ​រស​ព្រះនិព្វាន​ ​ជាទី​រម្ងាប់​កិលេស​ផង​ ​ផឹក​រស​បីតិ​ដែល​កើតអំពី​ធម៌​ផង​ ​ទើប​ជា​អ្នក​មិន​មាន​សេចក្តី​ក្រវល់ក្រវាយ​ ​មិន​មាន​សេចក្តី​សៅហ្មង​ឡើយ​។​
 ការ​ចួប​ប្រទះ​ព្រះ​អរិយបុគ្គល​ទាំងឡាយ​ ​ជាការល្អ​ ​ការ​នៅ​រួម​ជាមួយ​ព្រះ​អរិយបុគ្គល​ទាំងឡាយ​ ​ជាហេតុ​ឲ្យ​កើត​សេចក្តី​សុខ​សព្វកាល​ ​បុគ្គល​គប្បី​មាន​សេចក្តី​សុខ​អស់​កាល​ជានិច្ច​បាន​ ​ព្រោះ​មិន​ជួបប្រទះ​បុគ្គល​ពាល​ទាំងឡាយ​។​ ​
 បុគ្គល​អ្នក​ប្រព្រឹត្ត​សមគប់​ដោយ​ជនពាល​ ​រមែង​សោក​ស្តាយ​អស់​កាលយូរ​អង្វែង​ ​ការ​នៅ​រួម​ជាមួយនឹង​ជនពាល​ ​រមែង​ជា​ទុក្ខ​សព្វកាល​។​
​(​១​)​ ​រស​ ​ក្នុង​ទីនេះ​ ​សំដៅយក​សេចក្តី​សុខ​ដ៏​ប្រសើរ​។​
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 636864813661919010
ទៅកាន់ទំព័រ៖