ព្រះត្រៃបិដក ភាគ ៥២

 ​ព្រោះហេតុនោះ​ ​បុគ្គល​មិន​គួរ​ធ្វើ​សត្វ​ ​និង​សង្ខារ​ ​ឲ្យ​ជាទីស្រឡាញ់​ ​ព្រោះ​ការ​ព្រាត់ប្រាស​ចាក​សត្វ​ ​និង​សង្ខារ​ជាទីស្រឡាញ់​ ​ជាស​ភាពអាក្រក់​ ​ការ​ស្រឡាញ់​ ​និង​ការ​ស្អប់​ ​មិន​មានដល់​ពួក​ជន​ណា​ ​កិលេស​គ្រឿង​ចាក់ស្រែះ​ទាំងឡាយ​ ​តែង​មិន​មាន​ ​ដល់​ពួក​ជន​នោះ​។​
 សេចក្តី​សោក​កើតអំពី​សេចក្តី​ស្រឡាញ់​ ​ភ័យ​កើតអំពី​សេចក្តី​ស្រឡាញ់​ ​កាលបើ​រួច​ស្រឡះ​ចាក​សេចក្តី​ស្រឡាញ់​ហើយ​ ​សេចក្តី​សោក​ ​ក៏​លែង​មាន​ ​ភ័យ​នឹង​មាន​មក​ពីណា​។​
 សេចក្តី​សោក​កើតអំពី​សេចក្តី​ស្រឡាញ់​ ​ភ័យ​កើតអំពី​សេចក្តី​ស្រឡាញ់​ ​កាលបើ​រួច​ស្រឡះ​ចាក​សេចក្តី​ស្រឡាញ់​ហើយ​ ​សេចក្តី​សោក​ ​ក៏​លែង​មាន​ ​ភ័យ​នឹង​មាន​មក​ពីណា​។​
 សេចក្តី​សោក​កើតអំពី​តម្រេក​ ​ភ័យ​កើតអំពី​តម្រេក​ ​កាលបើ​រួច​ស្រឡះ​ចាក​តម្រេក​ហើយ​ ​សេចក្តី​សោក​ ​ក៏​លែង​មាន​ ​ភ័យ​នឹង​មាន​មក​ពីណា​។​
 សេចក្តី​សោក​កើតអំពី​កាម​ ​ភ័យ​កើតអំពី​កាម​ ​កាលបើ​រួច​ស្រឡះ​ចាក​កាម​ហើយ​ ​សេចក្តី​សោក​ ​ក៏​លែង​មាន​ ​ភ័យ​នឹង​មាន​មក​ពីណា​។​
 សេចក្តី​សោក​កើតអំពី​តណ្ហា​ ​ភ័យ​កើតអំពី​តណ្ហា​ ​កាលបើ​រួច​ស្រឡះ​ចាក​តណ្ហា​ហើយ​ ​សេចក្តី​សោក​ ​ក៏​លែង​មាន​ ​ភ័យ​នឹង​មាន​មក​ពីណា​។​
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 636864814568250850
ទៅកាន់ទំព័រ៖