ព្រះត្រៃបិដក ភាគ ៥២

 ជន​តែង​ធ្វើ​បុគ្គល​ដែល​បរិបូណ៌​ ​ដោយ​សីល​ ​និង​ការ​ឃើញត្រូវ​ ​ឋិតនៅ​ក្នុង​ធម៌​ ​ពោល​សច្ចធម៌​(​១​)​ ​ជាប្រក្រតី​ ​ធ្វើ​កម្ម​(​២​)​ ​ជា​របស់​ខ្លួន​នោះ​ ​ឲ្យ​ជាទីស្រឡាញ់​។​ ​
 បុគ្គល​ ​អ្នកមាន​សេចក្តី​ប្រាថ្នា​ ​ចំពោះ​ព្រះនិព្វាន​ ​ដែលគេ​និយាយប្រាប់​គ្នា​មិនបាន​ផង​ ​ជា​អ្នកមាន​មគ្គចិត្ត​ ​និង​ផលចិត្ត​ ​(​ខាងក្រោម​)​ ​ប៉ះពាល់​ហើយ​ផង​ ​មានចិត្ត​មិន​ប្រតិព័ទ្ធ​ក្នុង​កាម​ផង​ ​តថាគត​ហៅថា​ជា​អ្នកមាន​ខ្សែ​មគ្គ​ប្រព្រឹត្តទៅ​ ​ក្នុង​ខាងលើ​។​ ​
 ពួក​ញាតិ​ក្តី​ ​មិត្រ​ក្តី​ ​សំឡាញ់​ក្តី​ ​រមែង​ត្រេកអរ​នឹង​បុរស​ដែល​ឃ្លាត​គ្នា​អស់​កាលយូរ​ ​មក​អំពី​ចម្ងាយ​ដោយ​សួស្តី​ ​មកដល់​ហើយ​ ​យ៉ាងណាមិញ​ ​បុណ្យ​ទាំងឡាយ​ ​តែង​ទទួល​បុគ្គល​ ​ដែល​បាន​ធ្វើបុណ្យ​ ​ច្យុត​អំពី​មនុស្សលោក​នេះ​ ​ទៅកាន់​លោកខាងមុខ​ ​ដូច​ញាតិ​ទាំងឡាយ​ ​ទទួល​បុរស​ជាទីស្រឡាញ់​ទើប​មកដល់​ ​ដូច្នោះឯង​។​

​ចប់​ ​បិយ​វគ្គ​ ​ទី១៦​។​ ​


​ធម្មបទគាថា​ ​កោ​ធ​វគ្គ​ ​ទី១៧​ ​


 [​២៧​]​ ​បុគ្គល​គួរ​លះបង់​សេចក្តី​ក្រោធ​ចេញ​ ​គួរ​លះបង់​មានះ​ចេញ​ ​
​(​១​)​ ​សំដៅយក​អរិយសច្ច​ ​៤​។​ ​(​២​)​ ​បាន​ដល់​ត្រៃសិក្ខា​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 636864815121062469
ទៅកាន់ទំព័រ៖