ព្រះត្រៃបិដក ភាគ ៥២

 អាសវៈ​ទាំងឡាយ​របស់​បុគ្គល​ ​អ្នក​ភ្ញាក់រឭក​សព្វកាល​ ​ជា​អ្នក​សិក្សា​ត្រៃសិក្ខា​ទាំង​ថ្ងៃ​ ​ទាំងយប់​ ​មានចិត្ត​ចុះ​ស៊ប់​កាន់​ព្រះនិព្វាន​ ​តែង​ដល់​នូវ​ការតាំងនៅ​មិនបាន​ឡើយ​។​
 ម្នាល​អ​តុ​លៈ​ ​ការ​តិះដៀល​ ​និង​ការ​សរសើរ​នេះ​ ​ជា​របស់​បូរាណ​ ​ការ​តិះដៀល​ ​និង​ការ​សរសើរ​នេះ​ ​មិនមែន​ទើបនឹង​កើតឡើង​ ​ក្នុងថ្ងៃនេះ​ទេ​ ​(​ព្រោះថា​)​ ​ជន​ទាំងឡាយ​ ​តែង​និន្ទា​បុគ្គល​អ្នក​អង្គុយ​ស្ងៀម​ ​ក៏​មាន​ ​និន្ទា​បុគ្គល​អ្នក​និយាយ​ច្រើន​ ​ក៏​មាន​ ​និន្ទា​បុគ្គល​ ​អ្នក​និយាយ​ល្មម​ប្រមាណ​ ​ក៏​មាន​ ​(​អ្ន​ក​ណាៗ​ក៏ដោយ​)​ ​ក្នុង​លោក​ ​ដែល​មិន​ត្រូវ​គេ​និន្ទា​ ​គ្មានឡើយ​ ​បុគ្គល​ដែល​ត្រូវ​គេ​និន្ទា​តែ​ម៉្យាង​ ​ឬ​ត្រូវ​គេ​សរសើរ​តែ​ម៉្យាង​ ​មិនមែន​មាន​មក​ហើយ​តែ​ក្នុង​អតីត​ទេ​ ​នឹង​មាន​ទៅ​ក្នុង​អនាគត​ ​ក៏ទេ​ ​មានតែ​ក្នុង​បច្ចុប្បន្ន​នេះ​ក៏ទេ​។​
 បើ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​សង្កេតមើល​រាល់​ ​ៗ​ ​ថ្ងៃ​ ​ហើយ​សរសើរ​បុគ្គល​ណា​ ​ដែល​ជា​អ្នក​ប្រព្រឹត្ត​មិន​ដាច់​ ​មាន​ប្រាជ្ញា​ ​មាន​ចិ​ត្ត​ដម្កល់​ខ្ជាប់​ក្នុង​បញ្ញា​ ​និង​សីល​ ​អ្នកណា​គួរ​នឹង​និន្ទា​បុគ្គល​ ​ដែល​ដូចជា​ឆ្តោ​រនៃ​មាស​ជម្ពោនទ​នោះ​បាន​ ​សូម្បី​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ក៏​សរសើរ​បុគ្គល​នោះ​ ​ទាំង​ព្រហ្ម​ ​ក៏​សរសើរ​ ​(​ដូចគ្នា​)​។​
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 636864816481280269
ទៅកាន់ទំព័រ៖