ព្រះត្រៃបិដក ភាគ ៥២
បុគ្គលគប្បីរក្សានូវការកម្រើកកាយ គប្បីសង្រួមកាយ គប្បីលះបង់កាយទុច្ចរិត គប្បីប្រព្រឹត្តកាយសុចរិត គប្បីរក្សានូវការកម្រើកវាចា គប្បីសង្រួមវាចា គប្បីលះបង់វចីទុច្ចរិត គប្បីប្រព្រឹត្តវចីសុចរិត គប្បីរក្សានូវការកម្រើកចិត្ត គប្បីសង្រួមចិត្ត គប្បីលះបង់មនោទុច្ចរិត គប្បីប្រព្រឹត្តមនោសុចរិត អ្នកប្រាជ្ញទាំងឡាយ បានសង្រួមកាយ សង្រួមវាចា អ្នកប្រាជ្ញទាំងឡាយ បានសង្រួមចិត្តហើយ លោកទាំងនោះឯង ឈ្មោះថា សង្រួមហើយដោយប្រពៃ។
ចប់ កោធវគ្គ ទី១៧។
ធម្មបទគាថា មលវគ្គ ទី១៨
[២៨] ឥឡូវនេះ ខ្លួនអ្នកដូចស្លឹកឈើទុំហើយ ទាំងពួកបុរសរបស់យមរាជ
(១) ប្រាកដដល់អ្នកហើយ ខ្លួនអ្នក តាំងនៅក្នុងមាត់សេចក្តីវិនាស សូម្បីស្បៀង គឺកុសលរបស់អ្នក ក៏មិនទាន់មានឡើយ។
(១) អ្នកបម្រើស្តេចយមៈ តែពាក្យនេះ សំដៅយកសេចក្តីស្លាប់។ អដ្ឋកថា។
ID: 636864817032241782
ទៅកាន់ទំព័រ៖