ព្រះត្រៃបិដក ភាគ ៥២

 ​ជន​ណា​ ​សម្លាប់សត្វ​ផង​ ​និយាយ​ពាក្យ​កុហក​ផង​ ​កាន់​យក​វត្ថុ​ដែលគេ​មិនបាន​ឲ្យ​ ​ក្នុង​លោក​ផង​ ​សេព​ប្រពន្ធ​របស់​អ្នកដទៃ​ផង​ ​ជន​ណា​ ​ផឹកទឹក​សុរា​ ​និង​មេរ័យ​ផង​ ​ជន​នោះ​ឯង​ឈ្មោះថា​ ​គាស់រំលើង​ឫសគល់​របស់​ខ្លួន​ ​ក្នុង​លោក​នេះ​ ​ដោយពិត​។​
 ម្នាល​បុរស​ដ៏​ចំរើន​ ​អ្នក​ចូរ​ដឹង​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​មានធម៌​ដ៏​លាមក​ ​រមែង​មិនជា​អ្នក​សង្រួម​ដូច្នេះ​ ​លោភៈ​ ​និង​សភាព​មិនមែន​ធម៌​ ​គឺ​ទោសៈ​ ​ចូរ​កុំ​បៀតបៀន​អ្នក​ ​ឲ្យបាន​សេចក្តី​ទុក្ខ​អស់​កាលយូរ​ឡើយ​។​
 ជន​ ​រមែង​ឲ្យ​តាម​សទ្ធា​ ​តាម​សេចក្តី​ជ្រះថ្លា​ ​បុគ្គល​ណា​ ​ជា​អ្នក​អៀនខ្មាស​ក្នុងទឹក​ ​និង​ភោជន​របស់​ជន​ទាំងឡាយ​ដទៃ​ ​ជន​នោះ​ ​រមែង​មិនបាន​សមាធិចិត្ត​ ​ក្នុង​វេលា​ថ្ងៃ​ ​ឬ​ក្នុង​វេលា​យប់​ឡើយ​។​
 លុះតែ​សេចក្តី​អៀនខ្មាស​នោះ​ ​បុគ្គល​ណា​ ​បាន​ផ្តាច់ផ្តិល​ ​ដក​ឡើង​ ​ធ្វើឲ្យ​មាន​ឫសគល់​ដាច់​ហើយ​ ​បុគ្គល​នោះ​ឯង​ ​ទើបបាន​សមាធិចិត្ត​ក្នុង​វេលា​ថ្ងៃ​ ​ឬ​ក្នុង​វេលា​យប់​។​
 ភ្លើង​ស្មើដោយ​រាគៈ​ ​មិន​មាន​ ​ការ​ចាប់​ស្មើដោយ​ទោសៈ​ ​មិន​មាន​ ​បណ្តាញ​ស្មើដោយ​មោហៈ​ ​មិន​មាន​ ​ស្ទឹង​ស្មើដោយ​តណ្ហា​ ​មិន​មាន​។​
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636864818269872570
ទៅកាន់ទំព័រ៖