ព្រះត្រៃបិដក ភាគ ៥២
បុគ្គលណា ដើរសូមជនទាំងឡាយដទៃ ដោយហេតុត្រឹមណា បុគ្គលនោះ មិនបានឈ្មោះថាជាភិក្ខុ ដោយហេតុត្រឹមណោះទេ បុគ្គលសមាទានធម៌ជាពិស ឈ្មោះថាជាភិក្ខុ ដោយហេតុត្រឹមតែការដើរសូមប៉ុណ្ណោះ មិនទាន់បានទេ។ លុះត្រាតែបុគ្គលណា ក្នុងលោកនេះ បន្សាត់បុណ្យ និងបាបចេញហើយ ជាអ្នកមានការប្រព្រឹត្តិដ៏ប្រសើរ ត្រាច់ទៅក្នុងលោក ដោយសេចក្តីចេះដឹង បុគ្គលនោះឯង ទើបហៅថាជាភិក្ខុ។
បុគ្គលមានសេចក្តីវង្វេង ជាធម្មតា មិនមានការចេះដឹង មិនបានឈ្មោះថាជាមុនី ដោយភាពជាអ្នកស្ងៀមទេ លុះត្រាតែបុគ្គលណា ជាបណ្ឌិត កាន់យកធម៌ដ៏ប្រសើរ វៀរចាកបាបទាំងឡាយ ដូចបុគ្គលកាន់ជញ្ជឹង ហើយថ្លឹងដូច្នោះ បុគ្គលនោះ ទើបឈ្មោះថាជាមុនី ដោយភាពជាអ្នកស្ងៀមនោះបាន បុគ្គលណា ដឹងប្រយោជន៍ទាំងពីរក្នុងលោក បុគ្គលនោះហៅថា មុនី ដោយហេតុនោះ។
បុគ្គលបៀតបៀនសត្វទាំងឡាយ ដោយហេតុណា មិនបានឈ្មោះថាជាអរិយៈ ដោយហេតុនោះទេ បុគ្គលដែលតថាគតហៅថា អរិយៈ ព្រោះមិនបៀតបៀនសត្វទាំងពួង។
ID: 636864819966549615
ទៅកាន់ទំព័រ៖