ព្រះត្រៃបិដក ភាគ ៥២

​រាប់​ជាគូ​ ​មាន​ ​៤​ ​គូ​ ​បុគ្គល​ទាំងឡាយ​នោះ​ ​ជា​សាវ័ក​របស់​ព្រះ​សុគត​ ​លោក​គួរ​ដល់​ទក្ខិណាទាន​ ​ទាន​ទាំងឡាយ​ ​ដែល​បុគ្គល​ឲ្យហើយ​ ​ចំពោះ​ទក្ខិណេយ្យ​បុគ្គល​ទាំងឡាយ​នោះ​ ​ជា​ទាន​មានផល​ច្រើន​ ​រតនៈ​ ​គឺ​ព្រះសង្ឃ​នេះឯង​ ​ជារ​ត​នៈ​ដ៏​ឧត្តម​ ​ដោយ​ពាក្យសច្ចៈ​នេះ​ ​សូម​មាន​សិរី​សួស្តី​។​
 ​អរិយបុគ្គល​ទាំងឡាយ​ណា​ ​ក្នុង​សាសនា​នៃ​ព្រះសម្ពុទ្ធ​ព្រះនាម​គោតម​ ​ប្រកប​ត្រូវ​ល្អ​ហើយ​ ​មានចិត្ត​ខ្ជាប់ខ្ជួន​ ​ឥតមាន​សេចក្តី​ប្រាថ្នា​ឡើយ​ ​អរិយបុគ្គល​ទាំងឡាយ​នោះ​ ​ដល់ហើយ​នូវ​អរហត្តផល​ ​សម្រេច​ហើយ​នូវ​ព្រះនិព្វាន​ ​បាន​នូវ​ការ​រលត់កិលេស​ដោយ​ទទេ​ ​(​ឥតមាន​ទិញដូរ​ឡើយ​)​ ​ហើយ​ទទួល​នូវ​ផល​ ​រតនៈ​ ​គឺ​ព្រះសង្ឃ​នេះឯង​ ​ជារ​ត​នៈ​ដ៏​ឧត្តម​ ​ដោយ​ពាក្យសច្ចៈ​នេះ​ ​សូម​មាន​សិរី​សួស្តី​។​
 សសរ​គោល​ ​ដែលគេ​បោះភ្ជាប់​នឹង​ផែនដី​ ​ជា​របស់​មិន​កំរើក​ញាប់ញ័រ​ដោយ​ខ្យល់ព្យុះ​ ​ដែល​បក់​មក​អំពី​ទិស​ទាំង​ ​៤​ ​យ៉ាងណាមិញ​ ​អ្នកណា​ពិចារណា​ឃើញ​នូវ​អរិយសច្ច​ទាំងឡាយ​ ​
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 636864788445426709
ទៅកាន់ទំព័រ៖