ព្រះត្រៃបិដក ភាគ ៥២
សតិរបស់ជនពួកណា ដែលឋិតនៅក្នុងព្រះពុទ្ធគុណ អស់កាលជានិច្ចទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭក ៗ ដោយប្រពៃ សព្វកាល។
សតិរបស់ជនពួកណា ដែលឋិតនៅក្នុងព្រះធម្មគុណ អស់កាលជានិច្ចទាំងថ្ងៃ ទាំងយប់ ជនពួកនោះឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭក ៗ ដោយប្រពៃ សព្វកាល។
សតិរបស់ជនពួកណា ដែលឋិតនៅក្នុងព្រះសង្ឃគុណ អស់កាលជានិច្ចទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭក ៗ ដោយប្រពៃ សព្វកាល។
សតិរបស់ជនពួកណា ដែលឋិតនៅក្នុងកាយ អស់កាលជានិច្ច ទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭក ៗ ដោយប្រពៃសព្វកាល។
ចិត្តរបស់ពួកជនពួកណា ត្រេកអរហើយ ក្នុងការមិនបៀតបៀនគេ ទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭក ៗ ដោយប្រពៃ សព្វកាល។
ចិត្តរបស់ជនពួកណា ត្រេកអរហើយ ក្នុងមេត្តាភាវនា ទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭក ៗ ដោយប្រពៃ សព្វកាល។
ID: 636865036829463464
ទៅកាន់ទំព័រ៖