ព្រះត្រៃបិដក ភាគ ៥២

 ការ​ចេញ​បួស​ ​បាន​ដោយ​ក្រ​ ​ការ​ត្រេកអរ​ត្រូវ​ ​បាន​ដោយ​ក្រ​ ​ផ្ទះ​ទាំងឡាយ​ ​មានការ​នៅ​គ្រប់គ្រង​ដោយ​លំបាក​ ​ជា​ការក្រ​ ​ការ​នៅ​រួម​ដោយ​ជន​ស្មើគ្នា​(​១​)​ ​(​ដែល​មិន​មាន​សេចក្តី​កោតក្រែង​)​ ​ជា​ការក្រ​ ​ជន​អ្នកដើរ​ផ្លូវ​ឆ្ងាយ​ ​គឺ​វដ្ដៈ​ ​តែង​ត្រូវ​សេចក្តី​ទុក្ខ​ធ្លាក់​ជាប់​តាម​ ​ព្រោះហេតុនោះ​ ​បុគ្គល​មិន​គប្បី​ជា​អ្នកដើរ​ផ្លូវ​ឆ្ងាយ​ផង​ ​មិន​គប្បី​ជា​អ្នក​ត្រូវ​សេចក្តី​ទុក្ខ​ ​ធ្លាក់​ជាប់​តាម​ផង​។​
 បុគ្គល​អ្នកមាន​សទ្ធា​ ​បរិបូរណ៌​ដោយ​សីល​ ​ស្កប់ស្កល់​ដោយ​យស​ ​និង​ភោគ​សម្បត្តិ​ ​គប់​រក​ប្រទេស​ណា​ ​ៗ​ ​គេ​តែង​បូជា​ ​ក្នុង​ប្រទេស​នោះ​ ​ៗ​។​
 ពួកសប្បុរស​ ​រមែង​ប្រាកដ​ក្នុង​ទី​ឆ្ងាយ​ ​ដូច​ភ្នំ​ហិមពាន្ត​ដូច្នោះ​ ​ពួក​អសប្បុរស​ ​(​ទុកជា​ឋិតនៅ​)​ ​ក្នុង​ទី​ជិត​ ​ក៏​រមែង​មិន​ប្រាកដ​ ​ដូច​ព្រួញ​ដែល​បុគ្គល​បាញ់​ ​ក្នុង​វេលា​យប់​។​
 បុគ្គល​ ​គួរ​គប់​រក​ទី​អង្គុយ​ម្នាក់ឯង​ ​ទីដេក​ម្នាក់ឯង​ ​ជា​អ្នក​ត្រាច់​ទៅ​ម្នាក់ឯង​ ​មិនជា​អ្នក​ខ្ជិលច្រអូស​ ​ជា​អ្នក​ម្នាក់ឯង​ទូន្មាន​ខ្លួន​ ​គួរ​ជា​អ្នក​ត្រេកអរ​ក្នុង​ព្រៃ​ស្ងាត់​។​

​ចប់​ ​បកិណ្ណក​វគ្គ​ ​ទី២១​។​


​(​១​)​ ​អាចារ្យ​ខ្លះ​ ​ប្រែថា​ ​ការ​នៅ​រួម​ដោយ​ជន​មិន​ស្មើគ្នា​ ​ព្រោះ​បទ​ថា​ ​ទុ​ក្ខោ​សមាន​សំ​វា​សោ​ ​អាច​កាត់​បទ​ជា​ ​ទុ​ក្ខោ​ ​+​ ​អស​មាន​សំ​វា​សោ​ ​យ៉ាងនេះ​បាន​។​ ​អដ្ឋកថា​ ​ក៏​មាន​ពន្យល់​ដែរ​ ​ចំណែក​សេចក្តី​ ​បាន​សេចក្តីល្អ​ទាំង​ ​២យ៉ាង​ ​គឺ​ការ​មិន​នៅ​រួម​នឹង​មនុស្សស្មើគ្នា​ ​ក៏​ជា​ការក្រ​ ​នៅ​រួម​នឹង​មនុស្ស​មិន​ស្មើគ្នា​ ​ក៏​ជា​ការក្រ​។​
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636865037300380399
ទៅកាន់ទំព័រ៖