ព្រះត្រៃបិដក ភាគ ៥២

​(​ហេតុ​នៃ​សេចក្តី​ទុក្ខ​ ​៤​ ​យ៉ាង​ផ្សេងទៀត​)​ ​គឺ​ ​បាន​របស់​មិនជា​បុណ្យ​ ​១​ ​មាន​គតិ​អាក្រក់​ ​១​ ​តម្រេក​របស់​បុរស​អ្នកខ្លាច​ ​ជាមួយនឹង​ស្ត្រី​ដែល​ខ្លាច​ដែរ​ ​មាន​ប្រមាណ​តិច​ ​១​ ​ព្រះរាជា​ ​នឹង​ដាក់​អាជ្ញា​យ៉ាង​ធ្ងន់​ ​១​ ​ព្រោះហេតុនោះ​ ​បុរស​មិន​គួរ​សេព​ប្រពន្ធ​របស់​បុគ្គល​ដទៃ​ឡើយ​។​
 ស្បូវភ្លាំង​ ​ដែល​បុគ្គល​កាន់​មិន​ចំណាប់​ ​រមែង​លះ​ដៃ​ ​យ៉ាងណាមិញ​ ​ភាពជា​សមណៈ​ ​ដែល​បព្វជិត​កាន់​មិន​ស៊ប់សួន​ហើយ​ ​រមែង​ទាញ​បព្វជិត​នោះ​ទៅ​នរក​ ​យ៉ាងនោះ​ឯង​។​
 កម្ម​ណាមួយ​ ​ដែល​ធូរ​ថយ​ក្តី​ ​វត្ត​ណាមួយ​ដែល​សៅហ្មង​ក្តី​ ​ព្រហ្មចរិយៈ​ដែល​បុគ្គល​រឭក​ដោយ​សេចក្តី​រង្កៀស​ក្តី​ ​កម្ម​ទាំង​ ​៣​ ​នោះ​ ​ជា​របស់​មិន​មានផល​ច្រើន​ឡើយ​។​
 បើ​បុគ្គល​ធ្វើ​ ​គប្បី​ធ្វើ​កិច្ច​នោះ​ឲ្យ​មែនទែន​ ​គប្បី​ប្រឹងប្រែង​ធ្វើ​កិច្ច​នោះ​ឲ្យ​មាំមួន​ ​ព្រោះថា​ ​សមណធម៌​ ​ជា​គ្រឿង​វៀរចាក​កិលេស​ធូរ​ថយ​ ​រមែង​រោយ​ធូលី​ ​គឺ​រាគាទិក្កិលេស​ដល់​បុគ្គល​ដោយ​ក្រៃលែង​។​
 អំពើអាក្រក់​ ​ដែល​បុគ្គល​មិន​ធ្វើ​ ​ប្រសើរ​ជាង​ ​(​ព្រោះថា​)​ ​អំពើអាក្រក់​ ​រមែង​ធ្វើឲ្យ​ក្តៅក្រហាយ​ ​ក្នុង​កាល​ខាងក្រោយ​ ​បុគ្គល​ធ្វើអំពើ​ណា​ហើយ​ ​រមែង​មិន​ក្តៅក្រហាយ​ក្រោយ​ ​អំពើនោះ​ ​ជា​អំពើល្អ​ ​បើ​បុគ្គល​ធ្វើ​ហើយ​ ​ឈ្មោះថា​ ​បុគ្គល​ប្រសើរ​។​
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 636865038094145799
ទៅកាន់ទំព័រ៖