ព្រះត្រៃបិដក ភាគ ៥២

 ​បុគ្គល​ទូន្មាន​ខ្លួន​បាន​បទ​ហើយ​ ​ទូន្មាន​ខ្លួន​ល្អ​ហើយ​ ​ឈ្មោះថា​ទូន្មាន​ហើយ​ ​ទើប​ទៅកាន់​ទិស​ដែល​ខ្លួន​មិនធ្លាប់​ទៅ​ ​គឺ​ព្រះនិព្វាន​បាន​ ​ពុំមែន​ដូច​បុគ្គល​ទៅកាន់​ទិស​ ​ដែល​ខ្លួន​មិនធ្លាប់​ទៅ​ ​ដោយសារ​យាន​ទាំងឡាយ​នោះ​ឡើយ​។​
 ដំរី​ឈ្មោះ​ធន​បាល​ ​ជា​សត្វ​ចុះប្រេង​ ​ក្លៀវក្លា​ ​នាយ​ហត្ថាចារ្យ​ឃាត់​បាន​ដោយ​លំបាក​ ​បើ​នាយ​ហត្ថាចារ្យ​ចងភ្ជាប់​ ​មិន​ស៊ី​ស្មៅ​ទេ​ ​ព្រោះ​រឭក​ដល់​ព្រៃ​ខ្ទឹង​ដែល​ដំរី​នោះ​ធ្លាប់​នៅ​។​
 កាលណា​ ​បុគ្គល​អ្នកមាន​សេចក្តី​ងោកងុយ​ផង​ ​អ្នក​បរិភោគភោជន​ ​មាន​ប្រមាណ​ច្រើន​ផង​ ​អ្នក​ដេកលក់​ផង​ ​អ្នក​ដេក​បម្រះននៀល​ផង​ ​ដូច​ជ្រូកស្រុក​ ​ដែល​បុគ្គល​ចិញ្ចឹម​ ​ដោយ​សូករ​ភត្ត​ ​កាលនោះ​ ​បុគ្គល​នោះ​ ​ជា​មនុស្ស​ខ្លៅ​ ​រមែង​ចូល​ទៅកាន់​គភ៌​រឿយ​ ​ៗ​។​
 ក្នុង​កាលមុន​អំពី​កាល​នេះ​ ​ចិត្ត​នេះ​បាន​ត្រាច់​ទៅកាន់​ចារិក​ ​តាម​អាការ​ ​ដែល​ខ្លួន​ប្រាថ្នា​ ​តាម​អារម្មណ៍​ដែល​ខ្លួន​ប្រាថ្នា​ ​តាម​សេចក្តី​សប្បាយ​ក្នុងថ្ងៃនេះ​ ​អញ​នឹង​សង្កត់សង្កិន​ចិត្ត​នោះ​ ​ដោយ​ឧបាយ​ ​ដូច​ហ្មដំរី​កាន់​កង្វេរ​ ​សង្កត់សង្កិន​ដំរីចុះប្រេង​ ​ដូច្នោះ​ដែរ​។​
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 636865039547128905
ទៅកាន់ទំព័រ៖