ព្រះត្រៃបិដក ភាគ ៥២

 ​បុគ្គល​ណា​ ​ដល់​សេចក្តី​សម្រេច​ ​គឺ​អរហត្ត​ ​ជា​អ្នក​មិន​តក់ស្លុត​ ​មិន​មាន​តណ្ហា​ ​មិន​មាន​កិលេស​ដូច​ទីទួល​ ​បាន​កាត់​កូនសរ​ ​គឺ​កិលេស​ ​ជាហេតុ​ញ៉ាំង​សត្វ​ឲ្យ​ទៅកាន់​ភព​បាន​ហើយ​ ​កាយ​ដែល​ឆ្អឹង​ ​៣០០​ ​កំណាត់​ផ្គុំគ្នា​ហើយ​នេះ​ ​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​តាំងនៅ​ក្នុង​ទីបំផុត​។​
 បុគ្គល​ណា​ ​មិន​មាន​តណ្ហា​ ​មិន​មាន​សេចក្តី​ប្រកាន់​មាំ​ ​ជា​អ្នក​ឈ្លាស​ ​ក្នុង​និរុត្តិ​ ​(​វាចា​ជា​គ្រឿង​សំដែង​ចេញ​)​ ​និង​បទ​ដ៏​សេស​ ​ដឹង​ច្បាស់​ ​នូវ​ប្រជុំ​នៃ​អក្ខរៈ​ទាំងឡាយ​ផង​ ​នូវ​ខាងដើម​ ​និង​ខាងចុង​នៃ​អក្ខរៈ​ទាំងឡាយ​ផង​ ​បុគ្គល​នោះ​ឯង​ ​តថាគត​ហៅថា​ ​អ្នកមាន​សរីរៈ​ឋិតនៅ​ក្នុង​ទីបំផុត​ ​មាន​បញ្ញា​ច្រើន​ ​ជាម​ហា​បុរស​។​
 តថាគត​ជា​អ្នក​គ្រប​សង្កត់​តេ​ភូមិក​ធម៌​ទាំងអស់​ ​ដឹង​ច្បាស់​ចតុ​ព្ភូមិ​ក​ធម៌​ទាំងអស់​ ​មានចិត្ត​មិនបាន​ជាប់​នៅ​ ​ក្នុង​តេ​ភូមិក​ធម៌​ទាំងអស់​ ​លះបង់​តេ​ភូមិក​ធម៌​ទាំងអស់​ ​មានចិត្ត​រួច​ស្រឡះ​ ​ព្រោះ​អស់​តណ្ហា​ ​បើ​តថាគត​ត្រាស់​ដឹង​ធម៌​ ​ដោយខ្លួនឯង​ហើយ​ ​ចាំបាច់​យក​អ្នកណា​ជា​គ្រូអាចារ្យ​ទៀត​។​
 ធម្មទាន​ ​ឈ្នះ​អាមិសទាន​ទាំងពួង​ ​ធម្មរស​ ​ឈ្នះ​រស​ទាំងពួង​ ​សេចក្តី​ត្រេកអរ​ក្នុង​ធម៌​ ​ឈ្នះ​សេចក្តី​ត្រេកអរ​ទាំងពួង​ ​ការ​អស់​តណ្ហា​ ​ឈ្នះ​ទុក្ខ​ទាំងពួង​។​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636865042179889491
ទៅកាន់ទំព័រ៖