ព្រះត្រៃបិដក ភាគ ៥២

 ​ភោគៈ​ទាំងឡាយ​ ​រមែង​សម្លាប់​បុ​គ្គ​ល​អ័​ប្ប​ប្រាជ្ញា​ ​ប៉ុន្តែ​មិន​សម្លាប់​បុគ្គល​អ្នក​ស្វែងរក​ត្រើយ​ ​គឺ​ព្រះនិព្វាន​ទេ​ ​ឯ​បុ​គ្គ​ល​អ័​ប្ប​ប្រាជ្ញា​ ​រមែង​សម្លាប់​ខ្លួនឯង​ ​ដូចជា​សម្លាប់​បុគ្គល​ដទៃ​ ​ព្រោះ​ចំណង់​ក្នុង​ភោគៈ​។​
 ស្រែ​ទាំងឡាយ​ ​មាន​ស្មៅ​ជា​ទោស​ ​ពួក​សត្វលោក​នេះ​ ​មាន​រាគៈ​ជា​ទោស​ ​ព្រោះហេតុនោះ​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​ដល់​អ្នកមាន​រាគៈ​អស់ហើយ​ ​រមែង​ជា​ទាន​មានផល​ច្រើន​។​
 ស្រែ​ទាំងឡាយ​ ​មាន​ស្មៅ​ជា​ទោស​ ​ពួក​សត្វលោក​នេះ​ ​មាន​ទោសៈ​ជា​ទោស​ ​ព្រោះហេតុនោះ​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​ដល់​អ្នកមាន​ទោសៈ​អស់ហើយ​ ​រមែង​ជា​ទាន​មានផល​ច្រើន​។​
 ​ស្រែ​ទាំងឡាយ​ ​មាន​ស្មៅ​ជា​ទោស​ ​ពួក​សត្វលោក​នេះ​ ​មាន​មោហៈ​ជា​ទោស​ ​ព្រោះហេតុនោះ​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​ដល់​អ្នកមាន​មោហៈ​អស់ហើយ​ ​រមែង​ជា​ទាន​មានផល​ច្រើន​។​
 ស្រែ​ទាំងឡាយ​ ​មាន​ស្មៅ​ជា​ទោស​ ​ពួក​សត្វលោក​នេះ​ ​មាន​សេចក្តី​ច្រណែន​ ​ជា​ទោស​ ​ព្រោះហេតុនោះ​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​ដល់​អ្នកមាន​សេចក្តី​ច្រណែន​អស់ហើយ​ ​រមែង​ជា​ទាន​មានផល​ច្រើន​។​ ​

​ចប់​ ​តណ្ហា​វគ្គ​ ​ទី២៤​។​ ​

ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636865042637295653
ទៅកាន់ទំព័រ៖