ព្រះត្រៃបិដក ភាគ ៥២

 ​ភិក្ខុ​មិន​គប្បី​មើលងាយ​លាភ​របស់​ខ្លួន​ ​(​ដែល​កើតឡើង​ដោយ​ធម៌​)​ ​មិន​គប្បី​ប្រព្រឹត្ត​ចង់បាន​លាភ​របស់​ភិក្ខុ​ដទៃ​ ​បើ​ចង់បាន​លាភ​របស់​ភិក្ខុ​ដទៃ​ ​រមែង​មិនបាន​សមាធិ​ឡើយ​។​ ​បើ​ភិក្ខុ​សូម្បី​មានលាភ​តិច​ ​មិន​មើលងាយ​លាភ​របស់​ខ្លួន​ ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​តែង​សរសើរ​ភិក្ខុ​នោះ​ឯង​ ​ដែល​ជា​អ្នកមាន​ព្យាយាម​ជា​គ្រឿង​អាស្រ័យ​រស់នៅ​ដោយ​បរិសុទ្ធិ​ ​ជា​អ្នក​មិន​ខ្ជិលច្រអូស​។​ ​
 បុគ្គល​ណា​ ​មិន​មាន​សេចក្តី​ប្រកាន់​ក្នុងនាម​ ​និង​រូប​ ​ថា​ជា​របស់​អញ​ ​ដោយ​ប្រការ​ទាំងពួង​ ​មួយទៀត​ ​បុគ្គល​ណា​ ​មិន​សោក​ស្តាយ​ ​ព្រោះ​នាម​ ​និង​រូប​ដែល​មិន​មាន​ ​បុគ្គល​នោះ​ឯង​ ​តថាគត​ហៅថា​ ​ភិក្ខុ​។​
 ភិក្ខុ​ណា​ ​នៅ​ដោយអំណាច​មេត្តា​ ​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​សាសនា​ ​ភិក្ខុ​នោះ​ ​រមែង​បាន​បទ​ដ៏​ស្ងប់​ ​ជាទី​រម្ងាប់​នូវ​សង្ខារ​ ​នាំមក​នូវ​សេចក្តី​សុខ​។​ ​
 ម្នាល​ភិក្ខុ​ ​ចូរ​អ្នក​ស្តារទូក​ ​គឺ​អត្តភាព​នេះ​ ​ទូក​ដែល​អ្នក​ស្តារ​ហើយ​ ​នឹង​ដល់ត្រើយ​ឆាប់​ ​អ្នក​កាត់​រាគៈ​ ​និង​ទោសៈ​បាន​ហើយ​អំពី​នោះ​ ​នឹងអាច​ដល់​នូវ​ព្រះនិព្វាន​។​ ​
 ភិក្ខុ​គប្បី​កាត់​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ​ ​៥​ ​ផង​ ​គប្បី​លះ​បង់​ឧទ្ធម្ភា​គិ​យសំ​យោ​ជនៈ​ ​៥​ ​ផង​ ​គប្បី​ចំរើន​ឥន្ទ្រិយ​ ​៥​ ​តទៅ​ ​ភិក្ខុ​អ្នក​កន្លង​កិលេស​ជា​គ្រឿង​ចំពាក់​ ​៥​ ​(​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​មានៈ​ ​ទិដ្ឋិ​ ​)​ ​បាន​ហើយ​ ​ទើប​តថាគត​ហៅថា​ ​អ្នក​ឆ្លង​អន្លង់​បាន​។​ ​
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 636865043509975567
ទៅកាន់ទំព័រ៖