ព្រះត្រៃបិដក ភាគ ៥២
សុត្តន្តបិដក
ខុទ្ទកនិកាយ ខុទ្ទកបាឋ
ភាគទី ១
សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។
ខុទ្ទកបាឋ សរណគមន៍
[១] ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធ ជាទីរឭក ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ ជាទីរឭក ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃ ជាទីរឭក។ ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធ ជាទីរឭក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ ជាទីរឭក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃ ជាទីរឭក ជាគំរប់ពីរដងផង។ ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធ ជាទីរឭក ជាគំរប់បីដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ ជាទីរឭក ជាគំរប់បីដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃ ជាទីរឭក ជាគំរប់បីដងផង។
ចប់ សរណគមន៍។
ខុទ្ទកបាឋ សិក្ខាបទ ១០
[២] ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការសម្លាប់សត្វ។ ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការកាន់យកនូវវត្ថុដែលគេមិនបានឲ្យ។
ID: 636864785554161339
ទៅកាន់ទំព័រ៖