ព្រះត្រៃបិដក ភាគ ៥២
សុត្តន្តបិដក ខុទ្ទកនិកាយ
ឧទាន
សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
ពោធិវគ្គ ទី១
[៣៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ បានត្រាស់ដឹងជាដម្បូង ទ្រង់គង់នៅក្បែរគល់ពោធិព្រឹក្ស ទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។
សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ដោយបល្ល័ង្កតែមួយ សោយវិមុត្តិសុខ អស់ ១ សប្តាហ៍ (៧ថ្ងៃ)។ លុះអំណឹះសប្តាហ៍នោះហើយ ព្រះមានព្រះភាគ ទ្រង់ចេញអំពីសមាធិនោះ ទ្រង់រំពឹងក្នុងព្រះហ្ឫទ័យចំពោះបដិច្ចសមុប្បាទធម៌ ជាអនុលោម គឺពិចារណាបណ្តោយ អស់រាត្រីបឋមយាម ដោយប្រពៃថា កាលបើបច្ច័យ
(១) នេះមាន ផលនេះក៏មាន ផលនេះរមែងកើតឡើង ព្រោះការកើតឡើងនៃបច្ច័យនេះ គឺសង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ
(១) ពាក្យថា បច្ច័យជាពាក្យផ្លាស់ប្តូរគ្នានឹងពាក្យថា ហេតុ។
ID: 636865056983346200
ទៅកាន់ទំព័រ៖