ព្រះត្រៃបិដក ភាគ ៥២

​តណ្ហា​កើតមាន​ ​ព្រោះ​វេទនា​ជា​បច្ច័យ​ ​ឧបាទាន​កើតមាន​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​ ​ភព​កើតមាន​ ​ព្រោះ​ឧបាទាន​ជា​បច្ច័យ​ ​ជាតិ​កើតមាន​ ​ព្រោះ​ភព​ជា​បច្ច័យ​ ​ជរា​ ​មរណៈ​ ​កើតមាន​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​ ​សោ​កៈ​ ​បរិទេវៈ​ ​ទុក្ខ​ ​ទោមនស្ស​ ​ឧបា​យា​សៈ​ ​ក៏​រមែង​កើត​ព្រម​ ​ការ​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នោះ​ ​រមែង​មាន​យ៉ាងនេះ​ឯង​។​
 លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​នូវ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​ ​
​ធម៌​ទាំងឡាយ​ ​រមែង​ប្រាកដ​ដល់​ព្រាហ្មណ៍​ ​អ្នកមាន​ព្យាយាម​ញ៉ាំង​កិលេស​ឲ្យ​ក្តៅ​ ​អ្នក​ដុត​បង់​នូវ​កិលេស​ ​ក្នុង​កាលណា​ ​សេចក្តី​សង្ស័យ​ទាំងឡាយ​ ​ទាំងពួង​របស់​ព្រាហ្មណ៍​នោះ​ ​រមែង​អស់​ទៅ​ក្នុង​កាលនោះ​ ​ព្រោះ​ដឹង​ច្បាស់​នូវ​ធម៌​ ​ព្រមទាំង​ហេតុ​។​ ​សូត្រ​ ​ទី១​។​

 [​៣៩​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ដឹង​ជា​ដម្បូង​ ​ទ្រង់​គង់នៅ​ក្បែរ​គល់​ពោធិព្រឹក្ស​ ​ទៀប​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា​ ​ក្នុង​ឧរុ​វេលា​ប្រទេស​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ដោយ​បល្ល័ង្ក​តែមួយ​ ​សោយ​វិមុត្តិសុខ​ ​អស់​ ​១​ ​សប្តាហ៍​។​ ​លុះ​អំណឹះ​សប្តាហ៍​នោះ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ចេញ​អំពី​សមាធិ​នោះ​ ​ហើយ​ទ្រង់​រំពឹង​ក្នុង​ព្រះ​ហ្ឫទ័យ​ ​ចំពោះ​បដិច្ចសមុប្បាទ​ធម៌​ ​ជា​បដិលោម​ ​គឺ​ពិចារណា​ច្រាស​ឡើង​អស់​មជ្ឈិមយាម​នៃ​រាត្រី​ ​ដោយ​ប្រពៃ​ថា​ ​
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636865057300054315
ទៅកាន់ទំព័រ៖