ព្រះត្រៃបិដក ភាគ ៥២

 [​៤៤​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​អជ​កលាប​កចេតិយ​ ​ជា​លំនៅ​នៃ​អជ​កលាប​ក​យក្ស​ ​ជិត​ក្រុង​បា​វា​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ទីវាល​ ​នៅ​វេលា​រាត្រី​ងងឹត​អ័ព្ទ​ ​ទាំង​ភ្លៀង​ក៏​កំពុង​រលឹម​ស្រឹប​ ​ៗ​។​ ​លំដាប់នោះ​ ​អជ​កលាប​ក​យក្ស​ ​មានបំណង​នឹង​ធ្វើ​ព្រះមានព្រះភាគ​ឲ្យ​ខ្លាច​តក់ស្លុត​ព្រឺ​ព្រះ​លោមា​ ​បាន​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​មានសំដី​គំហក​បន្លាច​ ​ធ្វើ​សំឡេង​សន្ធាប់​ខ្លាំង​ ​ៗ​ ​អស់​វារៈ​ ​៣​ ​ដង​ ​ជិត​ព្រះមានព្រះភាគ​ថា​ ​នែ​ព្រះ​សមណៈ​ ​នុ៎ះ​ន៏​ ​បិសាច​ ​(​ឈរខាង​មុខ​)​ ​ចំពោះ​លោក​ហើយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​ ​
កាលណា​ ​បុគ្គល​ណា​ដល់ត្រើយ​ក្នុង​សក​ធម៌​(​១​)​ ​ទាំងឡាយ​ ​ក្នុង​កាលនោះ​ ​បុគ្គល​នោះ​ឈ្មោះថា​ ​ព្រាហ្មណ៍​ ​រមែង​គ្រប​សង្កត់​នូវ​បិសាច​ផង​ ​នូវ​សំឡេង​សន្ធាប់​ផង​យ៉ាងនេះ​ ​ក្នុង​កាលនោះ​។​ ​សូត្រ​ ​ទី៧​។​

​(​១​)​ ​កុសលធម៌​ជាច្រើន​យ៉ាង​ ​មាន​សីល​ ​សមាធិ​ ​បញ្ញា​ជាដើម​ ​ដែល​ហុច​ប្រយោជន៍​ដល់​អ្នកប្រតិបត្តិ​ ​ហៅថា​ ​សក​ធម៌​ ​(​ធម៌​របស់​ខ្លួន​)​។​ ​អកុសលធម៌​ ​មាន​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ជាដើម​ ​ដែល​ធ្វើ​ប្រយោជន៍ឲ្យ​វិនាស​ ​ហៅថា​ ​បរ​ធម៌​ ​(​ធម៌​ដទៃ​)​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 636865059837069424
ទៅកាន់ទំព័រ៖