ព្រះត្រៃបិដក ភាគ ៥២

​ឧទាន​ ​មុ​ច្ច​លិ​ន្ទ​វគ្គ​ ​ទី២​ ​


 [​៥១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទើបបាន​ត្រាស់​ដឹង​ជា​ដម្បូង​ ​ទ្រង់​គង់នៅ​ទៀប​មុ​ច្ច​លិ​ន្ទ​ ​(​រាំងអន្លក់​)​ ​ក្បែរ​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា​ ​ក្នុង​ឧរុ​វេលា​ប្រទេស​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ដោយ​បល្ល័ង្ក​តែមួយ​ ​សោយ​វិមុត្តិសុខ​អស់​ ​១​ ​សប្តាហ៍​។​ ​សម័យ​នោះ​ ​បណ្តាល​មាន​ភ្លៀង​ធំ​ ​ពុំជួ​កាល​កើតឡើង​។​ ​ភ្លៀងរលឹម​ ​១​ ​សប្តាហ៍​ ​មាន​មេឃ​ត្រជាក់​ទូទឹម​ស្រអាប់​។​ ​លំដាប់នោះ​ ​មុ​ច្ច​លិ​ន្ទ​នាគរាជ​ ​ចេញពី​លំនៅ​របស់​ខ្លួន​ហើយ​ ​ពេនព័ទ្ធ​ព្រះ​កាយ​នៃ​ព្រះមានព្រះភាគ​ ​ដោយ​ភ្នេន​ ​៧​ ​ជុំ​ ​ហើយ​បើកពពារ​ដ៏​ធំ​ ​បាំង​អំពី​ខាងលើ​ព្រះ​សិរ្ស​ព្រះមានព្រះភាគ​ ​ដោយ​គិតថា​ ​រងា​កុំបី​ប៉ះពាល់​ព្រះមានព្រះភាគ​ ​កំ​ដៅ​កុំបី​ប៉ះពាល់​ព្រះមានព្រះភាគ​ ​សម្ផស្ស​ ​របោម​ ​មូស​ ​ខ្យល់​ ​កំ​ដៅ​ថ្ងៃ​ ​ពស់​តូច​ ​ពស់​ធំ​ ​ក៏​កុំបី​បៀតបៀន​ព្រះមានព្រះភាគ​ឡើយ​។​ ​លុះ​កន្លង​សប្តាហ៍​នោះ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ចេញ​អំពី​សមាធិ​នោះ​។​ ​លំដាប់នោះ​ ​មុ​ច្ច​លិ​ន្ទ​នាគរាជ​ ​ដឹង​ថា​ ​ភ្លៀង​រាំង​ហើយ​ ​មាន​ពពក​ស្រឡះ​ហើយ​ ​ក៏​រំសាយ​ភ្នេន​ ​ចាក​ព្រះ​កាយ​នៃ​ព្រះមានព្រះភាគ​ ​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636865063657737953
ទៅកាន់ទំព័រ៖