ព្រះត្រៃបិដក ភាគ ៥២

​និម្មិត​ភេទ​របស់​ខ្លួន​ ​(​ជា​ភេទ​មាណព​)​ ​ឈរ​ប្រណម្យ​អញ្ជលី​ ​នមស្ការ​ព្រះមានព្រះភាគ​ ​ពី​ខាង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ព្រះអង្គ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​បាន​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទ្រង់​បន្លឺ​នូវ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​វិវេក​(​១​)​ ​របស់​បុគ្គល​ ​អ្នក​ត្រេកអរ​ ​(​ដោយ​មគ្គញ្ញាណ​)​ ​មានធម៌​ស្តាប់​ហើយ​ ​បានឃើញ​ច្បាស់​ ​(​ដោយ​ញាណ​ចក្ខុ​)​ ​នាំមក​នូវ​សុខ​ ​ការ​មិន​បៀតបៀន​គ្នា​ ​និង​ការ​សង្រួម​ ​ក្នុង​សត្វ​ទាំងឡាយ​ ​ជា​សុខ​ក្នុង​លោក​ ​ការប្រាសចាក​តម្រេក​ ​ការប្រព្រឹត្តិ​កន្លង​កាម​ទាំងឡាយ​ ​ជា​សុខ​ក្នុង​លោក​ ​កិរិយា​កំចាត់​បង់​នូវ​អស្មិមានះ​ ​ដំណើរ​នុ៎ះ​ ​ឈ្មោះថា​ជា​សុខ​ ​យ៉ាង​ក្រៃលែង​។​ ​សូត្រ​ ​ទី១​។​

 [​៥២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​ត្រឡប់​អំពី​បិណ្ឌបាត​ ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​អង្គុយ​ជួបជុំគ្នា​ ​ក្នុង​ឧបដ្ឋានសាលា​ ​អន្តរាកថា​(​២​)​ ​នេះ​កើតឡើង​ថា​ ​
​(​១​)​ ​បណ្តា​វិវេក​ ​៣យ៉ាង​ ​វិវេក​ក្នុង​ទីនេះ​ ​សំដៅយក​ឧបធិវិវេក​ ​គឺ​ព្រះនិព្វាន​។​ ​អដ្ឋកថា​។​ ​(​២​)​ ​វាចា​ដោយឡែក​ ​ជា​ចន្លោះ​អំពី​ការ​យកចិត្ត​ទុកដាក់​ ​ក្នុង​កម្មដ្ឋាន​ ​រៀន​បាលី​ ​និង​អដ្ឋកថា​ ​ជាដើម​ ​ហៅថា​ ​អន្តរាកថា​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 636865064774121807
ទៅកាន់ទំព័រ៖