ព្រះត្រៃបិដក ភាគ ៥២
[៥៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកកុមារច្រើននាក់ នាំគ្នាបៀតបៀនពស់នឹងដម្បង ត្រង់ទីជាចន្លោះនៃក្រុងសាវត្ថី និងវត្តជេតពន។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត និងចីវរ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី ក្នុងបុព្វណ្ហសម័យ។ ព្រះមានព្រះភាគ បានទតឃើញពួកកុមារច្រើននាក់ទាំងនោះ កំពុងតែបៀតបៀនពស់នឹងដម្បង ត្រង់ទីជាចន្លោះនៃក្រុងសាវត្ថី និងវត្តជេតពន។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា
បុគ្គលឯណា កាលស្វែងរកសេចក្តីសុខដើម្បីខ្លួន ហើយបៀតបៀនពួកសត្វអ្នកប្រាថ្នាសេចក្តីសុខ ដោយដម្បង បុគ្គលនោះ លុះលះលោកនេះទៅ រមែងមិនបានសេចក្តីសុខឡើយ។
បុគ្គលណា កាលស្វែងរកសេចក្តីសុខដើម្បីខ្លួន មិនបៀតបៀនពួកសត្វអ្នកប្រាថ្នាសេចក្តីសុខ ដោយដម្បង បុគ្គលនោះ លុះលះលោកនេះទៅ តែងបានសេចក្តីសុខ។ សូត្រ ទី៣។
[៥៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ
ID: 636865065694614456
ទៅកាន់ទំព័រ៖