ព្រះត្រៃបិដក ភាគ ៥២

​បរិ​ព្វា​ជ​ក​នោះ​ ​ត្រូវ​ទុក្ខវេទនា​ដ៏​ក្លៀវក្លា​ ​ខ្លោចផ្សា​ពាល់ត្រូវ​ ​ក៏​បម្រះននៀល​ទៅមក​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​សញ្ចរ​ចូល​ទៅ​បិណ្ឌបាត​ ​ឯ​ក្រុង​សាវត្ថី​ ​ក្នុង​បុព្វណ្ហសម័យ​។​ ​ព្រះមានព្រះភាគ​ ​បាន​ទត​ឃើ​ញប​រិ​ព្វា​ជ​ក​នោះ​ ​កំពុង​ត្រូវ​ទុក្ខវេទនា​ដ៏​ក្លៀវក្លា​ ​ខ្លោចផ្សា​ពាល់ត្រូវ​ ​កំពុង​បម្រះននៀល​ទៅមក​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​បាន​ជ្រាប​ច្បាស់​នូវ​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​ឱ​ហ្ន៎​ ​ជន​ទាំងឡាយ​ណា​ ​មិន​មាន​កិលេស​ជា​គ្រឿង​កង្វល់​ ​ជន​នោះ​ ​រមែង​មាន​សេចក្តី​សុខ​ ​មួយទៀត​ ​ជន​ទាំងឡាយ​ណា​ ​មិន​មាន​កង្វល់​ ​ជន​ទាំងនោះ​ ​ឈ្មោះថា​ដល់​នូវ​វេទ​ ​គឺ​អរហត្តមគ្គ​ញ្ញាណ​ ​អ្នក​ចូរ​មើល​ពួក​ជន​ ​ដែល​ប្រកបដោយ​កង្វល់​ ​កំពុង​លំបាក​ ​(​ដោយ​ទុក្ខ​)​ ​អ្នកផង​ ​(​ច្រើនតែ​)​ ​មានចិត្ត​ចំពាក់​ចំពោះ​អ្នកផង​។​ ​សូត្រ​ ​ទី៦​។​

 [​៥៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ឧបាសក​ម្នាក់​ ​មានកូន​ប្រុស​តូច​មួយ​ ​ជាទីស្រឡាញ់​ ​ជាទី​គាប់ចិត្ត​ ​ធ្វើ​មរណៈ​ភាព​។​ ​គ្រានោះ​ឯង​ ​ពួក​ឧបាសក​ច្រើន​នាក់​ ​មាន​សំពត់​ទទឹក​ ​មាន​សក់​ទទឹក​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ទាំង​ថ្ងៃ​ ​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636865067395371734
ទៅកាន់ទំព័រ៖