ព្រះត្រៃបិដក ភាគ ៥២
លុះតែទក្ខិណាទាននេះ ដែលបុគ្គលបានឲ្យហើយ ដំកល់ទុកប្រពៃហើយ ក្នុងសង្ឃ ទើបសម្រេចផលដោយរួសរាន់ ដើម្បីប្រយោជន៍ដល់ប្រេតនោះ អស់កាលជាអង្វែង។ ញាតិធម៌នោះ ឈ្មោះថា មហាបពិត្រ បានសំដែងជាបែបយ៉ាងហើយ ការបូជាដ៏ថ្លៃថ្លា ចំពោះប្រេតទាំងឡាយ ឈ្មោះថា បានធ្វើហើយផង កំលាំងកាយនៃភិក្ខុទាំងឡាយ ឈ្មោះថា បានបំពេញឲ្យហើយផង បុណ្យ ឈ្មោះថា បានសន្សំទុក មិនមែនតិចឡើយផង។
ចប់ តិរោកុឌ្ឌកណ្ឌ។
ខុទ្ទកបាឋ និធិកណ្ឌ
[៩] បុរសកប់កំណប់ទ្រព្យទុកក្នុងទីជ្រៅ ជាទីបំផុតនៃទឹក ដោយគិតថា កាលបើកិច្ចដែលត្រូវការ កើតឡើងហើយ ទ្រព្យនេះ នឹងបានជាប្រយោជន៍ ដល់អាត្មាអញ ដែលត្រូវពួកបច្ចាមិត្រពោលបង្កាច់ នឹងបានដោះខ្លួនចេញពីស្តេច ឬត្រូវចោរបៀតបៀន នឹងបានដោះខ្លួនចេញពីចោរ នឹងបានដោះបំណុល ឬក្នុងពេលទុរភិក្ស ឬក៏ក្នុងកាលអន្តរាយទាំងឡាយ
ID: 636864790701565753
ទៅកាន់ទំព័រ៖