ព្រះត្រៃបិដក ភាគ ៥២
អារម្មណ៍ មិនជាទីត្រេកអរ មិនជាទីស្រឡាញ់ អារម្មណ៍ជាទុក្ខ រមែងគ្របសង្កត់នូវបុគ្គលអ្នកប្រមាទ ដោយសភាពជាទីត្រេកអរ ដោយសភាពជាទីស្រឡាញ់ ដោយសភាពនៃសេចក្តីសុខ។ សូត្រ ទី៨។
[៦៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទនៃមិគារមាតា ក្នុងវត្តបុព្វារាម ជិតក្រុងសាវត្ថី។ សម័យនោះឯង ប្រយោជន៍ណាមួយ របស់នាងវិសាខាមិគារមាតា ជាប្រយោជន៍ជាប់ទាក់ទងនឹងព្រះបាទបសេនទិកោសល។ ព្រះបាទបសេនទិកោសល ទ្រង់មិនពិចារណាប្រយោជន៍នោះតាមបំណងឡើយ។ គ្រានោះ នាងវិសាខាមិគារមាតា ចូលទៅគាល់ព្រះមានព្រះភាគទាំងថ្ងៃក្តៅ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះនាងវិសាខាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលនាងវិសាខា នាងមកអំពីណាទាំងថ្ងៃក្តៅម៉្លេះ។ នាងវិសាខាទូលថា បពិត្រព្រះអង្គដ៏ចំរើន ប្រយោជន៍នីមួយ របស់ខ្ញុំព្រះអង្គក្នុងទីនេះ ជាប្រយោជន៍ជាប់ទាក់ទងនឹងព្រះបាទបសេនទិកោសល ព្រះបាទបសេនទិកោសល ទ្រង់មិនពិចារណាប្រយោជន៍នោះ តាមបំណងឡើយ។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
ID: 636865069670881885
ទៅកាន់ទំព័រ៖