ព្រះត្រៃបិដក ភាគ ៥២

​(​ប្រយោជន៍​ណាមួយ​)​ ​ដែល​នៅក្នុង​អំណាច​នៃជ​នដ​ទៃ​ទាំងអស់​ ​នាំមក​នូវ​ទុក្ខ​ ​ឥស្សរភាព​ទាំងអស់​ ​នាំមក​នូវ​សុខ​ ​សត្វ​ទាំងឡាយ​ដែល​ជ្រមុជ​ទៅ​ ​ក្នុង​ហេតុ​នៃ​ទុក្ខ​ទួទៅ​ ​តែង​នឿយព្រួយ​ ​ព្រោះ​កិលេស​ជា​គ្រឿង​ប្រកប​ទាំងឡាយ​ ​សត្វ​កន្លង​បាន​ដោយ​ក្រ​។​ ​សូត្រ​ ​ទី៩​។​

 [​៦៤​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ទ្រង់​គង់នៅ​ក្នុង​វត្ត​អម្ពវ័ន​ ​ទៀប​ក្រុង​អនុ​ប្បិ​យា​។​ ​សម័យ​នោះ​ ​ព្រះ​ភទ្ទិ​យៈ​ដ៏​មាន​អាយុ​ ​ជា​បុត្ត​នាង​សាកិយានី​ ​ឈ្មោះ​កា​ឡិ​គោ​ធា​ ​ទោះ​នៅក្នុង​ព្រៃ​ក្តី​ ​នៅ​ទៀប​គល់ឈើ​ក្តី​ ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្តី​ ​តែង​បន្លឺ​នូវ​ឧទាន​រឿយ​ៗ​ថា​ ​ឱ​ហ្ន៎​ ​សុខ​អ្វី​ម៉្លេះ​ ​ឱ​ហ្ន៎​ ​សុខ​អ្វី​ម៉្លេះ​។​ ​ពួក​ភិក្ខុ​ជាច្រើន​រូប​ ​បានឮ​ថា​ ​ព្រះ​ភទ្ទិ​យៈ​ដ៏​មាន​អាយុ​ ​ជា​បុត្ត​នៃ​នាង​សាកិយានី​ ​ឈ្មោះ​កា​ឡិ​គោ​ធា​ ​ទោះ​នៅក្នុង​ព្រៃ​ក្តី​ ​នៅ​ទៀប​គល់ឈើ​ក្តី​ ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្តី​ ​តែង​បន្លឺ​ឧទាន​រឿយ​ៗ​ថា​ ​ឱ​ហ្ន៎​ ​សុខ​អ្វី​ម៉្លេះ​ ​ឱ​ហ្ន៎​ ​សុខ​អ្វី​ម៉្លេះ​ ​ដូច្នេះ​ដែរ​។​ ​លុះ​ពួក​ភិក្ខុ​ទាំងនោះ​បានឮ​ហើយ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ព្រះ​ភទ្ទិ​យៈ​ដ៏​មាន​អាយុ​ ​ជា​បុត្ត​នាង​សាកិយានី​ ​ឈ្មោះ​កា​ឡិ​គោ​ធា​ ​ប្រាកដជា​អផ្សុក​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ដោយពិត​ ​ព្រះ​ភទ្ទិ​យៈ​ដ៏​មាន​អាយុ​នោះ​ ​នឹករលឹក​សេចក្តី​សុខ​ក្នុង​រាជ្យ​របស់​លោក​ ​កាល​នៅជា​គ្រហស្ថ​អំពី​ដើម​ ​ទោះ​នៅក្នុង​ព្រៃ​ក្តី​ ​នៅ​ទៀប​គល់ឈើ​ក្តី​ ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្តី​ ​តែង​បន្លឺ​ឧទាន​រឿយ​ៗ​ថា​ ​
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636865069922026250
ទៅកាន់ទំព័រ៖