ព្រះត្រៃបិដក ភាគ ៥២

​បដិសម្ភិទា​ ​វិមោក្ខ​ ​សាវក​បារមី​ញាណ​ ​បច្ចេកពោធិ​ញាណ​ ​និង​ពុទ្ធភូមិ​ណា​ ​ៗ​ ​ឥដ្ឋផល​ទាំងអស់​ ​រមែង​បាន​ដោយ​កំណប់ទ្រព្យ​ ​គឺ​បុណ្យ​នុ៎ះ​។​ ​បុញ្ញសម្បទា​នេះ​ ​ឲ្យ​សំរេច​ប្រយោជន៍​ដ៏​ធំ​ ​ដោយ​ប្រការ​ដូច្នេះ​ ​ព្រោះហេតុនោះ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ជា​ធី​រ​ជន​ ​ទើប​សរសើរ​នូវ​ភាព​នៃ​បុគ្គល​ជា​អ្នកមាន​បុណ្យ​ធ្វើ​ទុក​ហើយ​។​ ​

​ចប់​ ​និធិ​កណ្ឌ​សូត្រ​។​


​ខុទ្ទកបាឋ​ ​ករណីយ​មេ​ត្ត​សូត្រ


 [​១០​]​ ​កិច្ច​ណា​ ​(​ដែល​ព្រះ​អរិយៈ​)​ ​បាន​ត្រាស់​ដឹង​នូវ​បទ​ដ៏​ស្ងប់​រម្ងាប់​ ​គឺ​ព្រះនិព្វាន​ ​(​បាន​ធ្វើ​ហើយ​)​ ​កិច្ច​នោះ​ ​កុលបុត្រ​អ្នក​ឈ្លាស​ក្នុង​ប្រយោជន៍​គួរ​ធ្វើ​ ​(​កុលបុត្រ​នោះ​)​ ​ជា​អ្នក​អាច​ហ៊ាន​ផង​ ​ត្រង់​ដោយ​កាយ​ ​និង​វាចារ​ផង​ ​ត្រង់​ល្អ​ដោយចិត្ត​ផង​ ​គេ​ប្រដៅ​ងាយ​ផង​ ​មាន​សុភាព​ទន់ភ្លន់​ផង​ ​មិន​មាន​មានះ​ដ៏​ក្រៃលែង​ផង​ ​សន្តោស​ផង​ ​គេ​ចិញ្ចឹម​ងាយ​ផង​ ​មាន​កិច្ច​ធុរៈ​តិច​ផង​ ​ប្រព្រឹត្ត​ស្រាល​ព្រម​ ​(​មាន​បរិក្ខារ​តិច​)​ ​ផង​ ​មាន​ឥន្ទ្រិយ​ស្រគត់ស្រគំ​ផង​ ​មាន​ប្រាជ្ញា​ចាស់​ផង​ ​មិន​ឃ្នើសឃ្នង​ផង​ ​មិន​ជាប់ជំពាក់​ក្នុង​ត្រកូល​ទាំងឡាយ​ផង​ ​វិញ្ញូ​ជន​ទាំងឡាយ​ ​គួរ​តិះដៀល​ជន​ទាំងឡាយ​ដទៃ​ ​ដោយ​កម្ម​ណា​ ​មិន​គួរ​ប្រព្រឹត្ត​ធ្វើ​នូវ​កម្ម​នោះ​ ​ដែល​ជា​កម្ម​លាមក​ ​សូម្បី​តិចតួច​
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636864791362763572
ទៅកាន់ទំព័រ៖