ព្រះត្រៃបិដក ភាគ ៥២
កំពុងហោះទៅកាន់វេហាស៍ ហើយបន្លឺអស់វារៈ ៣ ដង ក្នុងអាកាសជាទីវាលថា
ឱហ្ន៎ ទានដែលអាត្មាអញ បានដំកល់ទុកល្អហើយ ក្នុងព្រះមហាកស្សប ហៅពេញជាទានដ៏ឧត្តម ឱហ្ន៎ ទានដែលអាត្មាអញ បានដំកល់ទុកល្អហើយ ក្នុងព្រះមហាកស្សប ហៅពេញជាទានដ៏ឧត្តម។
លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
ទេវតាទាំងឡាយ រមែងស្រឡាញ់ភិក្ខុ អ្នកប្រព្រឹត្តបិណ្ឌបាតជាវត្ត អ្នកចិញ្ចឹមតែខ្លួន មិនចិញ្ចឹមបុគ្គលដទៃ ជាអ្នកនឹងធឹង ស្ងប់រម្ងាប់ មានស្មារតីគ្រប់កាល។ សូត្រ ទី៧។
[៨២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន នៃអនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកភិក្ខុច្រើនរូប ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាជាខាងក្រោយភត្ត ហើយអង្គុយចួបជុំគ្នា ក្នុងរោងឈ្មោះករេរិមណ្ឌល
(១) ក៏កើតអន្តរាកថា
(២) នេះឡើងថា ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត កាលត្រាច់ទៅបិណ្ឌបាត
(១) រោងសម្រាប់អង្គុយ ដែលគេធ្វើជិតដើមថ្ងាន់។ អដ្ឋកថា។ (២) ពាក្យដែលចន្លោះផុតអំពីកថាវត្ថុ ១០ ហៅថា អន្តរាកថា។
ID: 636865077509540231
ទៅកាន់ទំព័រ៖