ព្រះត្រៃបិដក ភាគ ៥២

​ឧទាន​ ​មេ​ឃិ​យ​វគ្គ​ ​ទី៤​


 [​៨៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ទៀប​ចា​លិក​បព៌ត​ ​ជិត​ក្រុង​ចា​លិកា​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​មេ​ឃិ​យៈ​ដ៏​មាន​អាយុ​ ​ជា​អ្នកបំរើ​ព្រះមានព្រះភាគ​។​ ​គ្រានោះ​ ​ព្រះ​មេ​ឃិ​យៈ​ដ៏​មាន​អាយុ​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​ឋិតនៅ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​មេ​ឃិ​យៈ​ដ៏​មាន​អាយុ​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ចង់​ចូល​ទៅ​បិណ្ឌបាត​ក្នុង​ជន្តុ​គ្រាម​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​មេ​ឃិយៈ​ ​អ្នក​ចូរ​សំគាល់​នូវ​កាលដែល​គួរ​នឹង​ទៅ​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​លំដាប់នោះ​ ​ព្រះ​មេ​ឃិ​យៈ​ដ៏​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅ​បិណ្ឌបាត​ឯ​ជន្តុ​គ្រាម​។​ ​លុះ​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​ជន្តុ​គ្រាម​រួច​ ​ត្រឡប់​មក​អំពី​បិណ្ឌបាត​ក្នុង​វេលា​ខាងក្រោយ​ភត្ត​វិញ​ ​ហើយ​ចូល​ទៅ​ឯ​ឆ្នេរ​ស្ទឹង​កិ​មិ​កាឡា​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ដើរទៅដើរមក​ ​សម្រាក​ស្មង​ ​ប្រប​ឆ្នេរ​ស្ទឹង​កិ​មិ​កាឡា​ ​បានឃើញ​ព្រៃស្វាយ​គួរ​ជាទី​ជ្រះថ្លា​ ​គួរ​រីករាយ​ ​
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 636865087216985465
ទៅកាន់ទំព័រ៖