ព្រះត្រៃបិដក ភាគ ៥២

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បានឮ​ថា​ ​នាយ​គោបាល​នោះ​ ​មាន​បុរស​ម្នាក់​ផ្តាច់​ជីវិត​ ​ត្រង់​ចន្លោះ​ព្រំប្រទល់​ស្រុក​ទៅ​ហើយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជា្រប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​ចោរ​បានឃើញ​ចោរ​ផងគ្នា​ ​ឬក៏​បុគ្គល​មាន​ពៀរ​ ​ឃើញ​បុគ្គល​មាន​ពៀរ​ផងគ្នា​ ​គប្បី​ធ្វើ​សេចក្តី​វិនាស​ណា​ ​ចិត្ត​ដែល​បុគ្គល​ដំ​កល់​ខុស​ហើយ​ ​រមែង​ធ្វើ​បុគ្គល​នោះ​ ​ឲ្យ​លាមក​លើស​ជាង​សេចក្តី​វិនាស​នោះ​ទៅទៀត​។​ ​សូត្រ​ ​ទី៣​។​

 [​៩៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​និង​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​នៅក្នុង​វត្តក​បោ​ត​កន្ទរា​។​ ​សម័យ​នោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​មាន​សក់​ទើប​កោរ​ថ្មី​ ​ៗ​ ​អង្គុយ​ក្នុង​ទីវាល​ ​ចូលកាន់​សមាធិ​ណាមួយ​ ​ក្នុង​រាត្រី​ខាង​ខ្នើត​។​
 [​៩៤​]​ ​សម័យ​នោះ​ ​មាន​យក្ខ​ពីរ​នាក់​ជា​សំឡាញ់​នឹងគ្នា​ ​មក​អំពី​ទិសខាងជើង​ ​ទៅ​ទិសខាងត្បូង​ ​ដោយ​កិច្ច​ណាមួយ​។​ ​យក្ខ​ទាំងនោះ​ ​បានឃើញ​
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 636865090420918720
ទៅកាន់ទំព័រ៖