ព្រះត្រៃបិដក ភាគ ៥២
ប្រាសចាកតម្រេក ក្នុងហេតុគួររីករាយទាំងឡាយ មិនក្រោធក្នុងវត្ថុគួរក្រោធ ចិត្តដែលបុគ្គលណា បានចំរើនយ៉ាងនេះហើយ សេចក្តីទុក្ខនឹងមានមក ដល់បុគ្គលនោះ អំពីណាបាន។ សូត្រ ទី៤។
[៩៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅច្រឡូកច្រឡំដោយពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ស្តេច អមាត្យធំរបស់ស្តេច តិរ្ថិយ និងពួកសាវ័ករបស់តិរ្ថិយ ព្រះមានព្រះភាគ ទ្រង់គង់នៅច្រឡូកច្រឡំជាទុក្ខ មិនសប្បាយឡើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់មានសេចក្តីត្រិះតិះថា ឥឡូវនេះ តថាគតនៅច្រឡូកច្រឡំដោយពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ស្តេច អមាត្យធំរបស់ស្តេច តិរ្ថិយ និងពួកសាវ័ករបស់តិរ្ថិយ តថាគតនៅច្រឡូកច្រឡំជាទុក្ខ មិនសប្បាយ បើដូច្នោះ គួរតែតថាគត គេចចេញអំពីពួក ហើយនៅតែម្នាក់ឯង។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត ក្នុងក្រុងកោសម្ពី។លុះព្រះមានព្រះភាគ ត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងកោសម្ពី ត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលខាងក្រោយភត្ត ហើយទុកដាក់សានាសនៈដោយព្រះអង្គឯង ហើយប្រដាប់បាត្រ ចីវរ
ID: 636865091594315834
ទៅកាន់ទំព័រ៖