ព្រះត្រៃបិដក ភាគ ៥២

​ចិត្ត​របស់​ហត្ថិ​នាគ​ ​មា​នភ្លុ​កង​ទន្ទាំ​នុ៎ះ​ ​ស្មើនឹង​ចិត្ត​របស់​ពុទ្ធ​នាគ​ដែរ​ ​ព្រោះ​ហត្ថិ​នាគ​តែម្នាក់ឯង​ ​ត្រេកអរ​ក្នុង​ព្រៃ​ដែរ​។​ ​សូត្រ​ ​ទី៥​។​

 [​១០០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​បិ​ណ្ឌោ​លភារ​ទ្វា​ជៈ​ដ៏​មាន​អាយុ​ ​ជា​អ្នក​ប្រព្រឹត្ត​អារញ្ញក​ធុតង្គ​ ​បិណ្ឌ​បា​តិក​ធុតង្គ​ ​បង្សុកូលិ​ក​ធុតង្គ​ ​និង​តេ​ចីវរិ​ក​ធុតង្គ​ ​ជា​អ្នក​ប្រាថ្នា​តិច​ ​មាន​សេចក្តី​សន្តោស​ ​មាន​សេចក្តី​ស្ងប់ស្ងាត់​ ​មិន​នៅ​លាយឡំ​ដោយ​ពួក​ ​ប្រា​ព្ធ​ព្យាយាម​ ​ជា​អ្នកពោល​ពាក្យជា​គ្រឿង​កំចាត់​បង់​កិលេស​ ​ប្រក​បរឿយៗ​ ​នូវ​អធិចិត្ត​ ​អង្គុយ​ផ្គត់ភ្នែន​ ​តម្រង់​កាយ​ត្រង់​ ​ក្នុង​ទី​ជិត​ព្រះមានព្រះភាគ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់ទត​ឃើញ​បិ​ណ្ឌោ​លភារ​ទ្វា​ជៈ​ដ៏​មាន​អាយុ​ ​ជា​អ្នក​ប្រព្រឹត្ត​អារញ្ញក​ធុតង្គ​ ​បិណ្ឌ​បា​តិក​ធុតង្គ​ ​បង្សុកូលិ​ក​ធុតង្គ​ ​និង​តេ​ចីវរិ​ក​ធុតង្គ​ ​ជា​អ្នក​ប្រាថ្នា​តិច​ ​មាន​សេចក្តី​សន្តោស​ ​មាន​សេចក្តី​ស្ងប់ស្ងាត់​ ​មិន​នៅ​លាយឡំ​ដោយ​ពួក​ ​ប្រារព្ធ​ព្យាយាម​ ​ជា​អ្នកពោល​ពាក្យជា​គ្រឿង​កំចាត់​បង់​កិលេស​ ​ប្រកប​រឿយ​ ​ៗ​ ​នូវ​អធិចិត្ត​ ​អង្គុយ​ផ្គត់ភ្នែន​ ​តម្រង់​កាយ​ត្រង់​ ​ក្នុង​ទី​ជិត​ព្រះអង្គ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636865092543160105
ទៅកាន់ទំព័រ៖