ព្រះត្រៃបិដក ភាគ ៥២

​កិរិយា​មិន​តិះដៀល​ ​១​ ​កិរិយា​មិន​បៀតបៀន​គេ​ ​១​ ​កិរិយា​សង្រួម​ក្នុង​បាតិមោក្ខ​ ​១​ ​ភាវៈ​ដឹង​ប្រមាណ​ក្នុង​ភត្តាហារ​ ​១​ ​ទីដេក​ទី​អង្គុយ​ដ៏​ស្ងាត់​ ​១​ ​កិរិយា​បំពេញ​ព្យាយាម​ ​ក្នុង​អធិចិត្ត​ ​១​ ​នុ៎ះ​ជា​ពាក្យ​ប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ​។​ ​សូត្រ​ ​ទី៦​។​ ​

 [​១០១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​តិច​ ​មាន​សេចក្តី​សន្តោស​ ​មាន​សេចក្តី​ស្ងប់ស្ងាត់​ ​មិន​នៅ​លាយឡំ​ដោយ​ពួក​ ​ប្រា​ព្ធ​ព្យាយាម​ ​ប្រកប​រឿយ​ ​ៗ​ ​នូវ​អធិចិត្ត​ ​អង្គុយ​ផ្គត់ភ្នែន​ ​តម្រង់​កាយ​ត្រង់​ ​ក្នុង​ទី​ជិត​ព្រះមានព្រះភាគ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់ទត​ឃើញ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​តិច​ ​មាន​សេចក្តី​សន្តោស​ ​មាន​សេចក្តី​ស្ងប់ស្ងាត់​ ​មិន​នៅ​លាយឡំ​ដោយ​ពួក​ ​ប្រារព្ធ​ព្យាយាម​ ​ប្រក​បរឿយៗ​នូវ​អធិចិត្ត​ ​អង្គុយ​ផ្គត់ភ្នែន​ ​តម្រង់​កាយ​ត្រង់​ ​ក្នុង​ទី​ជិត​ព្រះអង្គ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 636865092797244638
ទៅកាន់ទំព័រ៖