ព្រះត្រៃបិដក ភាគ ៥២

​ហើយ​សួរ​នាង​មល្លិកា​ទេវី​ថា​ ​ម្នាលនាង​មល្លិកា​ ​ចុះ​បុគ្គល​ដទៃ​ណាមួយ​ ​ជាទីស្រឡាញ់​ជាង​ខ្លួន​នៃ​នាង​ ​មាន​ដែរ​ឬ​ ​លុះ​ខ្ញុំ​ព្រះអង្គ​ ​សួរ​យ៉ាងនេះ​ហើយ​ ​ទើប​នាង​មល្លិកា​ទេវី​តប​ថា​ ​បពិត្រមហារាជ​ ​បុគ្គល​ដទៃ​ណាមួយ​ ​ជាទីស្រឡាញ់​ជាង​ខ្លួនខ្ញុំ​ម្ចាស់​ ​មិន​មាន​ទេ​ ​បពិត្រមហារាជ​ ​បុគ្គល​ដទៃ​ណាមួយ​ ​ជាទីស្រឡាញ់​ ​ជាង​ខ្លួន​ព្រះអង្គ​ ​មាន​ដែរ​ឬ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លុះ​នាង​មល្លិកា​ទេវី​ ​សួរ​យ៉ាងនេះ​រួចហើយ​ ​ខ្ញុំ​ព្រះអង្គ​ឆ្លើយនឹង​នាង​មល្លិកា​ទេវី​ថា​ ​ម្នាលនាង​មល្លិកា​ ​បុគ្គល​ដទៃ​ណាមួយ​ ​ជាទីស្រឡាញ់​ជាង​ខ្លួន​នៃ​យើង​ ​មិន​មាន​ទេ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ជ្រាប​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​បុគ្គល​មានចិត្ត​រំពឹង​រក​គ្រប់ទិស​ ​ក៏​មិនបាន​បុគ្គល​ជាទី​ស្រលាញ់​ជាង​ខ្លួន​ ​ក្នុង​ទីណា​ឡើយ​ ​ចំណែក​ខ្លួន​នោះ​ ​ទើប​ជាទីស្រឡាញ់​ច្រើនជាង​បុគ្គល​ដទៃ​ ​យ៉ាងនេះ​ ​ព្រោះហេតុនោះ​ ​បុគ្គល​អ្នក​ស្រលាញ់​ខ្លួន​ ​មិន​ត្រូវ​បៀតបៀន​បុគ្គល​ដទៃ​ឡើយ​។​ ​សូត្រ​ ​ទី១​។​

 [​១១១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចេញ​អំពី​ទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 636865095935374128
ទៅកាន់ទំព័រ៖