ព្រះត្រៃបិដក ភាគ ៥២

​ព្រះករុណា​ ​ព្រះអង្គ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ខ្លាច​សេចក្តី​ទុក្ខ​ដែរ​ ​សេចក្តី​ទុក្ខ​ ​មិនជា​ទីស្រឡាញ់​ ​របស់ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ទេ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នេះ​ថា​
​បើ​អ្នក​ទាំងឡាយ​ ​ខ្លាច​សេចក្តី​ទុក្ខ​ ​បើ​សេចក្តី​ទុក្ខ​ ​មិនជា​ទីស្រឡាញ់​របស់​អ្នក​ទាំងឡាយ​ទេ​ ​អ្នក​ទាំងឡាយ​ ​កុំ​ធ្វើបាប​កម្ម​ ​ក្នុង​ទីវាល​ ​ឬ​ក្នុង​ទី​កំបាំង​ឡើយ​ ​ប្រសិនបើ​អ្នក​ទាំងឡាយ​នឹង​ធ្វើ​ ​ឬ​កំពុង​ធ្វើបាប​កម្ម​ ​សូម្បី​អ្នក​ទាំងឡាយ​ ​គេច​រត់​ទៅ​ ​ក៏​មិន​រួចចាក​ទុក្ខ​ឡើយ​។​ ​សូត្រ​ ​ទី៤​។​

 ​[​១១៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ប្រា​សា​ទមិ​គារ​មាតា​ ​ក្នុង​បុព្វារាម​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​នា​ថ្ងៃឧបោសថ​នោះ​ ​ព្រះមានព្រះភាគ​ ​មាន​ភិក្ខុសង្ឃ​ចោមរោម​ ​ទ្រង់​គង់​ក្នុង​រោង​ឧបោសថ​នោះ​។​ ​លុះ​វេលា​រាត្រី​បឋមយាម​កន្លងទៅ​ហើយ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក្រោក​ចាក​អាសនៈ​ ​ធ្វើ​ចីវរ​ ​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ហើយ​ក្រាប​បង្គំ​ ​ទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វេលា​រាត្រី​បឋមយាម​ ​កន្លង​ហើយ​ ​ភិក្ខុសង្ឃ​អង្គុយ​ចាំ​យូរហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​បាតិមោក្ខ​ដល់​ពួក​ភិក្ខុ​។​ ​
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 636865097777639500
ទៅកាន់ទំព័រ៖