ព្រះត្រៃបិដក ភាគ ៥២

​កំពុង​ត្រាច់​ទៅកាន់​ក្រុង​រាជគ្រឹះ​ ​ដើម្បី​បិណ្ឌបាត​ ​លុះ​ឃើញ​ហើយ​ ​ក៏​ឆៀងចូល​មករ​ក​ខ្ញុំ​ព្រះអង្គ​ ​លុះ​ចូល​មក​ហើយ​ ​និយាយ​នឹង​ខ្ញុំ​ព្រះអង្គ​ថា​ ​នែ​អាវុសោ​អានន្ទ​ ​តាំងពី​ថ្ងៃនេះ​ ​ជាដើម​ទៅ​ ​ខ្ញុំ​វៀរ​ព្រះមានព្រះភាគ​ ​វៀរ​ភិក្ខុសង្ឃ​ហើយ​ ​នឹង​ធ្វើ​ឧបោសថ​ ​ឬ​សង្ឃកម្ម​ទាំងឡាយ​ ​(​ដាច់​ដោយខ្លួន​)​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទេវទត្ត​ ​នឹង​បំបែក​សង្ឃ​ក្នុងថ្ងៃនេះ​ ​នឹង​ធ្វើ​ឧបោសថ​ ​ឬ​សង្ឃកម្ម​ទាំងឡាយ​ ​(​ដាច់​ដោយខ្លួន​)​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​អំពើល្អ​ ​មនុស្ស​ល្អ​ ​ធ្វើ​បាន​ដោយ​ងាយ​ ​អំពើល្អ​ ​មនុស្ស​អាក្រក់​ ​ធ្វើ​បាន​ដោយ​កម្រ​ ​អំពើអាក្រក់​ ​មនុស្ស​អាក្រក់​ ​ធ្វើ​បាន​ដោយ​ងាយ​ ​អំពើអាក្រក់​ ​ពួក​ព្រះ​អរិយៈ​ធ្វើ​បាន​ដោយ​កម្រ​។​ ​សូត្រ​ ​ទី៨​។​

 [​១២៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​ចារិក​ ​ក្នុង​ដែន​កោសល​ ​ជាមួយ​ភិក្ខុសង្ឃ​ច្រើន​រូប​។​ ​សម័យ​នោះ​ ​មាណព​ច្រើន​នាក់​ ​(​ក្មេង​ៗ​)​ ​មាន​សភាព​ជា​អ្នក​និយាយកោក​កាក​ ​ដើរមក​ក្នុង​ទី​ជិត​នៃ​ព្រះមានព្រះភាគ​។​ ​ព្រះមានព្រះភាគ​ ​បានឃើញ​ពួក​មាណព​ច្រើន​នាក់​ ​ដែល​កំពុង​និយាយកោក​កាក​ ​ដើរមក​ជិត​ព្រះអង្គ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 636865104060598865
ទៅកាន់ទំព័រ៖