ព្រះត្រៃបិដក ភាគ ៥២
សូមព្រះសុគត បរិនិព្វាន បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ កាលនេះ ជាកាលគួរបរិនិព្វាន របស់ព្រះមានព្រះភាគហើយ។
[១៣១] កាលបើមារទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបនឹងមារចិត្តបាបថា ម្នាលមារចិត្តបាប ចូរអ្នកកុំមានសេចក្តីខ្វល់ខ្វាយចុះ ការបរិនិព្វានរបស់តថាគត មិនយូរប៉ុន្មានទេ អំណឹះទៅ ៣ ខែទៀត អំពីខែនេះ តថាគតនឹងបរិនិព្វាន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានសតិសម្បជញ្ញៈ ដាក់អាយុសង្ខារ នាបាវាលចេតិយ។ លុះព្រះមានព្រះភាគ ទ្រង់ដាក់អាយុសង្ខារហើយ មហាប្រថពីកក្រើក គួរឲ្យខ្លាច ព្រឺព្រួចរោម ទាំងផ្គរក៏លាន់ឮឡើង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជា្របច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
ព្រះពុទ្ធ ជាអ្នកប្រាជ្ញ បានលះបង់កុសលចិត្តដែលគួរថ្លឹងបាន និងថ្លឹងមិនបានផង កិលេស ជាដែនកើតផង សង្ខារប្រព្រឹត្តទៅក្នុងភពផង ទ្រង់ត្រេកអរក្នុងខាងក្នុង មានព្រះហ្ឫទ័យតាំងមាំហើយ បានទំលាយបណ្តាញ គឺកិលេស ដែលមានខ្លួនជាដែនកើត ដូចជាគ្រឿងក្រោះ (របស់ទាហាន)។ សូត្រ ទី១។
[១៣២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ
ID: 636865107398089758
ទៅកាន់ទំព័រ៖