ព្រះត្រៃបិដក ភាគ ៥២

 ភិក្ខុ​អ្នក​ត្រេកអរ​ ​ក្នុង​សេចក្តី​មិន​ប្រមាទ​ ​ឬ​ឃើញ​ភ័យ​ក្នុង​សេចក្តី​ប្រមាទ​ ​ជា​អ្នក​មិន​គួរ​នឹង​សាបសូន្យ​ចាក​គុណធម៌​ ​ឈ្មោះថា​ ​ឋិតនៅ​ក្នុង​ទី​ជិត​នៃ​ព្រះនិព្វាន​។​

​ចប់​ ​អប្បមាទ​វគ្គ​ ​ទី២​។​


​ធម្មបទគាថា​ ​ចិត្ត​វគ្គ​ ​ទី៣​


 [​១៣​]​ ​អ្នកប្រាជ្ញ​ ​តែង​ធ្វើ​ចិត្ត​ដែល​ញាប់ញ័រ​ ​ឃ្លេងឃ្លោង​ ​រក្សា​បាន​ដោយ​កម្រ​ ​ហាមឃាត់​បាន​ដោយ​លំបាក​ ​ឲ្យ​ជា​ចិត្តត្រង់​បាន​ ​ដូច​អ្នកធ្វើ​ព្រួញ​ ​ពត់​ព្រួញ​ឲ្យ​ត្រង់​។​ ​ចិត្ត​នេះ​ ​ដែល​បុគ្គល​លើកឡើង​ចាក​អាល័យ​ ​គឺ​កាមគុណ​ ​៥​ ​បោះ​ទៅ​ក្នុង​វិបស្សនា​កម្មដ្ឋាន​ ​ដើម្បី​លះបង់​នូវ​វដ្ដៈ​ជាទី​នៅ​នៃ​មារ​ ​រមែង​ញាប់ញ័រ​ ​ដូច​ត្រី​ដែលគេ​លើកឡើង​ ​ចាកទី​នៅ​ ​គឺ​ទឹក​ ​បោះ​ទៅលើគោក​ ​ដូច្នោះឯង​។​
 ការ​ទូន្មាន​ចិត្ត​ ​ដែល​សង្កត់សង្កិន​បាន​ដោយ​លំបាក​ ​ជា​ធម្មជាត​រហ័ស​ ​មាន​ប្រក្រតី​ធ្លាក់ចុះ​ទៅតាម​សេចក្តី​ប្រាថ្នា​ ​ក្នុង​អារម្មណ៍​ណាមួយ​ ​រមែង​ជា​គុណ​ញ៉ាំង​ប្រយោជន៍ឲ្យ​ ​សម្រេច​ ​(​ព្រោះថា​)​ ​ចិត្ត​ដែល​ហ្វឹកហ្វឺន​បាន​ហើយ​ ​រមែង​នាំមក​នូវ​សេចក្តី​សុខ​។​
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 636864796194939956
ទៅកាន់ទំព័រ៖