ព្រះត្រៃបិដក ភាគ ៥២

 [​១៣៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​កំពុង​គង់​ពិចារណា​ពួក​អកុសលធម៌​ដ៏​លាមក​ច្រើនប្រការ​ ​ដែល​ទ្រង់​លះ​ហើយ​ផង​ ​ពួក​កុសលធម៌​ច្រើនប្រការ​ ​ដែល​បរិបូណ៌​ដោយ​ការ​ចំរើន​ផង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ជ្រាប​ពួក​អកុសលធម៌​ដ៏​លាមក​ច្រើនប្រការ​ ​ដែល​ព្រះអង្គ​លះ​ហើយ​ផង​ ​ពួក​កុសលធម៌​ច្រើនប្រការ​ ​ដែល​បរិបូណ៌​ដោយ​ការ​ចំរើន​ផង​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​ពួក​កិលេស​ ​មាន​រាគៈ​ជាដើម​ ​ធ្លាប់​មាន​ហើយ​ក្នុង​កាលមុន​ ​ពួក​កិលេស​ណាមួយ​ ​របស់​តថាគត​ ​មិនបាន​មាន​ហើយ​ ​ក្នុង​ខណៈ​នៃ​មគ្គញ្ញាណ​នោះ​ទេ​ ​អរិយមគ្គ​ ​មិនធ្លាប់​មាន​ហើយ​ ​ក្នុង​កាលមុន​ ​អរិយមគ្គ​ ​ក៏បាន​មាន​ហើយ​ ​ក្នុង​កាលណោះ​ ​ពួក​កិលេស​មិនបាន​មាន​ ​ក្នុង​កាល​ ​(​ជា​អតីត​)​ ​ផង​ ​មិន​មាន​ក្នុង​កាល​ ​(​ជា​អនាគត​)​ ​ផង​ ​មិន​មាន​ក្នុង​កាល​ជា​បច្ចុប្បន្ន​ផង​ ​(​ដល់​តថាគត​)​។​ ​សូត្រ​ ​ទី៣​។​

 [​១៣៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​
ថយ | ទំព័រទី ២៨០ | បន្ទាប់
ID: 636865109124648512
ទៅកាន់ទំព័រ៖