ព្រះត្រៃបិដក ភាគ ៥២

​ឧទាន​ ​ចូឡ​វគ្គ​ ​ទី៧​


 [​១៤៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​បាន​ពន្យល់​ព្រះ​លកុ​ណ្ឋ​ក​ភទ្ទិ​យៈ​ដ៏​មាន​អាយុ​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ច្រើនប្រការ​។​ ​លំដាប់នោះ​ ​ព្រះ​លកុ​ណ្ឋ​ក​ភទ្ទិ​យៈ​ដ៏​មាន​អាយុ​ ​ដែល​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ពន្យល់​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ដោយ​ធម្មី​កថា​ច្រើនប្រការ​ហើយ​ ​ចិត្ត​ក៏​រួច​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិន​ប្រកាន់​មាំ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់ទត​ឃើញ​ព្រះ​លកុ​ណ្ឋ​ក​ភទ្ទិ​យៈ​ដ៏​មាន​អាយុ​ ​ដែល​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ពន្យល់​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ច្រើនប្រការ​ ​ចិត្ត​ក៏​រួច​ស្រឡះ​ ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិន​ប្រកាន់​មាំ​ហើយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​បាន​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
ថយ | ទំព័រទី ៣០៧ | បន្ទាប់
ID: 636865122114231473
ទៅកាន់ទំព័រ៖