ព្រះត្រៃបិដក ភាគ ៥២

​បុគ្គល​រួច​ស្រឡះ​ចាក​សង្ខារ​ទាំងពួង​ ​ក្នុង​ចំណែកខាង​លើ​ ​គឺ​រូបធាតុ​ ​និង​អរូបធាតុ​ ​ក្នុង​ចំណែកខាង​ក្រោម​ ​គឺ​ ​កាមធាតុ​ ​មិនឃើញ​ថា​ ​នេះ​ជា​អាត្មាអញ​ ​លុះ​រួច​ស្រឡះ​យ៉ាងនេះ​ហើយ​ ​ក៏បាន​ឆ្លង​អន្លង់​ ​(​ទាំង​ ​៤​)​ ​ដែល​ខ្លួន​មិនធ្លាប់​ឆ្លង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ភព​ថ្មីទៀត​ឡើយ​។​ ​សូត្រ​ ​ទី១​។​

 [​១៤៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​សំគាល់​ព្រះ​លកុ​ណ្ឋ​ក​ភទ្ទិ​យៈ​ដ៏​មាន​អាយុ​ ​ថា​ជា​សេក្ខៈ​ ​ក៏​ពន្យល់​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ច្រើនប្រការ​ ​មាន​ប្រមាណ​ដ៏​ក្រៃលែង​។​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​បានឃើញ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​សំគាល់​ព្រះ​លកុ​ណ្ឋ​ក​ភទ្ទិ​យៈ​ដ៏​មាន​អាយុ​ ​ថា​ជា​សេក្ខៈ​ ​ក៏​ពន្យល់​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ច្រើនប្រការ​ ​មាន​ប្រមាណ​ដ៏​ក្រៃលែង​។​ ​លុះ​ព្រះមានព្រះភាគ​ ​បាន​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
ថយ | ទំព័រទី ៣០៨ | បន្ទាប់
ID: 636865122378236574
ទៅកាន់ទំព័រ៖