ព្រះត្រៃបិដក ភាគ ៥២

​បុគ្គល​បាន​កាត់​ផ្តាច់​វដ្តៈ​ ​បាន​ដល់​ព្រះនិព្វាន​ ​មិន​មាន​តណ្ហា​ ​ស្ទឹង​រីងស្ងួត​ ​មិន​ហូរ​ទៅ​ ​យ៉ាងណា​ ​កិលេស​វដ្តៈ​ ​ដែល​បុគ្គល​កាត់​ហើយ​ ​រមែង​មិន​ប្រព្រឹត្តទៅ​ ​(​យ៉ាងនោះ​ដែរ​)​ ​នេះ​ជាទីបំផុត​ទុក្ខ​។​ ​សូត្រ​ ​ទី២​។​

 [​១៤៩​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ពួក​មនុស្ស​ក្នុង​ក្រុង​សាវត្ថី​ ​ជាប់​ចំពាក់​ក្នុង​កាម​ទាំងឡាយ​ ​ហួស​វេលា​ដោយ​ច្រើន​ ​ជា​អ្នក​ត្រេកអរ​ ​ចង់បាន​ ​ជាប់ចិត្ត​ ​វង្វេង​ ​ងល់​ងប់​ ​ស្រវឹង​ខ្លាំង​ ​ក្នុង​កាម​ទាំងឡាយ​។​ ​លំដាប់នោះ​ ​ពួក​ភិក្ខុ​ជាច្រើន​រូប​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​លុះ​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​រួចហើយ​ ​ត្រឡប់​អំពី​បិណ្ឌបាត​វិញ​ ​ក្នុង​វេលា​ខាងក្រោយ​ភត្ត​ ​រួច​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​មនុស្ស​ក្នុង​ក្រុង​សាវត្ថី​នេះ​ ​ជាប់​ចំពាក់​ក្នុង​កាម​ទាំងឡាយ​ ​ហួស​វេលា​ដោយ​ច្រើន​ ​ជា​អ្នក​ត្រេកអរ​ ​ចង់បាន​ ​ជាប់ចិត្ត​ ​វង្វេង​ ​ងល់​ងប់​ ​ស្រវឹង​ខ្លាំង​ ​ក្នុង​កាម​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ៣០៩ | បន្ទាប់
ID: 636865122615590150
ទៅកាន់ទំព័រ៖