ព្រះត្រៃបិដក ភាគ ៥២

​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
ពួក​បុគ្គល​ជាប់​នៅក្នុង​កាម​ទាំងឡាយ​ ​ឈ្មោះថា​ ​អ្នក​ជាប់​នៅក្នុង​គ្រឿង​ជាប់​ចំពាក់​ ​គឺ​កាម​ ​កាលបើ​មិនឃើញ​ទោស​ ​ក្នុង​សំយោជនៈ​ ​ឈ្មោះថា​ ​អ្នក​ជាប់​នៅក្នុង​គ្រឿង​ជាប់​ចំពាក់​ ​គឺ​ ​សំយោជនៈ​ ​ឆ្លង​អន្លង់​ដ៏​ធំ​ទូលាយ​ ​មិនបាន​ដោយពិត​។​សូត្រ​ ​ទី៣​។​

 [​១៥០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ពួក​មនុស្ស​ ​ក្នុង​ក្រុង​សាវត្ថី​ ​ជាប់​នៅក្នុង​កាម​ទាំងឡាយ​ដោយ​ច្រើន​ ​ជា​អ្នក​ត្រេកអរ​ ​ចង់បាន​ ​ជាប់ចិត្ត​ ​វង្វេង​ ​ងល់​ងប់​ ​ងងឹត​ ​ស្រវឹង​ខ្លាំង​ក្នុង​កាម​ទាំងឡាយ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​ចីវរ​ហើយ​ ​សេ្តច​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់ទត​ឃើញ​មនុស្ស​ទាំងនោះ​ ​ក្នុង​ក្រុង​សាវត្ថី​ ​ជាប់​នៅក្នុង​កាម​ទាំងឡាយ​ជាច្រើន​ ​ចង់បាន​ ​ជាប់ចិត្ត​ ​វង្វេង​ ​ងល់​ងប់​ ​ងងឹត​ ​ស្រវឹង​ខ្លាំង​ក្នុង​កាម​ទាំងឡាយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ជា្រប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា
ថយ | ទំព័រទី ៣១០ | បន្ទាប់
ID: 636865122904536676
ទៅកាន់ទំព័រ៖