ព្រះត្រៃបិដក ភាគ ៥២

​ជន​ទាំងឡាយ​ ​ដែល​ងងឹត​ព្រោះ​កាម​ ​ដែល​បណ្តាញ​ ​គឺ​តណ្ហា​ ​រួបរឹត​ ​ត្រូវ​ដម្បូល​ ​គឺ​តណ្ហា​បិទបាំង​ ​ជាប់​នៅ​ដោយ​កិលេស​មារ​ ​ដូចជា​ពួក​ត្រី​នៅក្នុង​លប​ ​តែង​ដល់​នូវ​ជរា​ ​និង​មរណៈ​ ​ដូចជា​កូនគោ​នៅ​បៅដោះ​ ​តែង​ចូល​ទៅ​រក​មេ​។​ ​សូត្រ​ ​ទី៤​។​

 [​១៥១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​លកុ​ណ្ឋ​ក​ភទ្ទិ​យៈ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​អំពី​ខាងក្រោយ​ ​ៗ​ ​នៃ​ពួក​ភិក្ខុ​ជាច្រើន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់ទត​ឃើញ​ព្រះ​លកុ​ណ្ឋ​ក​ភទ្ទិ​យៈ​ដ៏​មាន​អាយុ​ ​មាន​រូប​ប្លែក​ ​មិន​គួរ​ជ្រះថ្លា​ ​ទាប​កន្តុញ​ ​មាន​រូប​គួរឲ្យ​ភិក្ខុ​ជាច្រើន​ ​ចាប់​ពាល់​លេង​ ​កំពុង​ដើរមក​អំពី​ខាងក្រោយ​ ​ៗ​ ​នៃ​ពួក​ភិក្ខុ​ជាច្រើន​ ​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ទ្រង់​ត្រាស់​នឹង​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ឃើញ​ភិក្ខុ​នុ៎ះ​ ​ដែល​មាន​រូប​ប្លែក​ ​មិន​គួរ​ជ្រះថ្លា​ ​ទាប​កន្តុញ​ ​មាន​រូប​គួរឲ្យ​ពួក​ភិក្ខុ​ជាច្រើន​ ​ចាប់​ពាល់​លេង​ ​កំពុង​ដើរមក​ ​អំពី​ខាងក្រោយ​ ​ៗ​ ​នៃ​ពួក​ភិក្ខុ​ជាច្រើន​ ​អំពី​ចម្ងាយ​ដែរ​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នុ៎ះ​ ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​
ថយ | ទំព័រទី ៣១១ | បន្ទាប់
ID: 636865123254266680
ទៅកាន់ទំព័រ៖