ព្រះត្រៃបិដក ភាគ ៥២
[១៥៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមហាកច្ចានៈដ៏មានអាយុ អង្គុយពែនភ្នែន តម្រង់កាយត្រង់ ផ្ចង់ចិត្តទៅរកកាយគតាសតិ ឲ្យមានមុខឆ្ពោះទៅឰដ៏ខាងក្នុង ជិតព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះមហាកច្ចានៈដ៏មានអាយុ អង្គុយពែនភ្នែន តម្រង់កាយត្រង់ ផ្ចង់ចិត្តទៅរកកាយគតាសតិ ឲ្យមានមុខឆ្ពោះទៅឰដ៏ខាងក្នុង ក្នុងទីជិតហើយ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
កាយគតាសតិ ដែលបុគ្គលណា ដម្កល់រឿយ ៗ គ្រប់កាល (កាយគតាសតិនោះ) មិនមានដល់បុគ្គលនោះផង មិនមានដល់អាត្មាអញ (ក្នុងអតីតកាលផង) នឹងមិនមានដល់អាត្មាអញ (ក្នុងអនាគតផង) មិនមានដល់អាត្មាអញ (ក្នុងកាលឥឡូវនេះ) ផង បុគ្គលនោះ ឈ្មោះថា នៅដោយអនុបុព្វវិហារធម៌ គប្បីឆ្លងតណ្ហា ជាពឹស ក្នុងកាល (ទាំង ៣) ក្នុងភពទាំង ៣ នោះបាន។ សូត្រ ទី៨។
[១៥៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់សេ្តចទៅកាន់ចារិក ក្នុងដែនមល្លៈ ជាមួយនឹងភិក្ខុសង្ឃជាច្រើនរូប
ID: 636865124330228221
ទៅកាន់ទំព័រ៖