ព្រះត្រៃបិដក ភាគ ៥២

​សេចក្តី​ពិត​ថា​ ​ជន​ធម្មតា​ ​តែង​ចង​ក្បូន​ ​ទើប​ឆ្លង​ទៅ​បាន​ ​ចំណែក​ជន​ជា​អ្នកប្រាជ្ញ​ទាំងឡាយ​ ​(​មិនបាច់​ក្បូន​)​ ​ក៏​ឆ្លង​ទៅ​បាន​។​ ​សូត្រ​ ​ទី៦​។​

 [​១៧៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​យាង​ទៅកាន់​ផ្លូវ​ឆ្ងាយ​ ​ក្នុង​ដែន​កោសល​ ​មាន​ព្រះ​នា​គស​មាល​ដ៏​មាន​អាយុ​ ​ជា​បច្ឆាសមណៈ​។​ ​នា​គស​មាល​ដ៏​មាន​អាយុ​ ​បានឃើញ​ផ្លូវបែក​ជា​ពីរ​ ​ត្រង់​ចន្លោះ​ផ្លូវ​ ​លុះ​បានឃើញ​ហើយ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ដ៏​ចំរើន​ ​នេះ​ផ្លូវ​ ​យើង​ទៅតាម​ផ្លូវ​នេះ​។​ ​កាល​ព្រះ​នា​គស​មាល​ដ៏​មាន​អាយុ​ ​ក្រាបទូល​យ៉ាងនេះ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ព្រះ​នា​គស​មាល​ដ៏​មាន​អាយុ​ថា​ ​ម្នាល​នា​គស​មាល​ ​នេះ​ផ្លូវ​ ​យើង​ទៅតាម​ផ្លូវ​នេះ​វិញ​។​ ​ព្រះ​នា​គស​មាល​ដ៏​មាន​អាយុ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​អស់​វារៈ​ពីរ​ដង​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ដ៏​ចំរើន​ ​នេះ​ផ្លូវ​ ​យើង​ទៅតាម​ផ្លូវ​នេះ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ព្រះ​នា​គស​មាល​ដ៏​មាន​អាយុ​ ​អស់​វារៈ​ពីរ​ដង​ថា​ ​ម្នាល​នា​គស​មាល​ ​នេះ​ផ្លូវ​ ​យើង​ទៅតាម​ផ្លូវ​នេះ​វិញ​។​ ​ព្រះ​នា​គស​មាល​ដ៏​មាន​អាយុ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​អស់​វារៈ​បីដង​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ដ៏​ចំរើន​ ​នេះ​ផ្លូវ​ ​យើង​ទៅតាម​ផ្លូវ​នេះ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ព្រះ​នា​គស​មាល​ដ៏​មាន​អាយុ​ ​អស់​វារៈ​បីដង​ថា​ ​ម្នាល​នា​គស​មាល​ ​នេះ​ផ្លូវ​ ​
ថយ | ទំព័រទី ៣៤៥ | បន្ទាប់
ID: 636865133289060637
ទៅកាន់ទំព័រ៖