ព្រះត្រៃបិដក ភាគ ៥២

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មនុស្ស​ក្នុង​ក្រុង​សាវត្ថី​ ​ធ្វើ​មរណភាព​រាល់​ ​ៗ​ ​ថ្ងៃ​ ​៩​ ​នាក់​ខ្លះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មនុស្ស​ក្នុង​ក្រុង​សាវត្ថី​ ​ធ្វើ​មរណភាព​រាល់​ ​ៗ​ ​ថ្ងៃ​ ​៨​ ​នាក់​ខ្លះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មនុស្ស​ក្នុង​ក្រុង​សាវត្ថី​ ​ធ្វើ​មរណភាព​រាល់​ ​ៗ​ ​ថ្ងៃ​ ​៧​ ​នាក់​ខ្លះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មនុស្ស​ក្នុង​ក្រុង​សាវត្ថី​ ​ធ្វើ​មរណភាព​រាល់​ ​ៗ​ ​ថ្ងៃ​ ​៦​ ​នាក់​ខ្លះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មនុស្ស​ក្នុង​ក្រុង​សាវត្ថី​ ​ធ្វើ​មរណភាព​រាល់​ ​ៗ​ ​ថ្ងៃ​ ​៥​ ​នាក់​ខ្លះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មនុស្ស​ក្នុង​ក្រុង​សាវត្ថី​ ​ធ្វើ​មរណភាព​រាល់​ ​ៗ​ ​ថ្ងៃ​ ​៤​ ​នាក់​ខ្លះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មនុស្ស​ក្នុង​ក្រុង​សាវត្ថី​ ​ធ្វើ​មរណភាព​រាល់​ ​ៗ​ ​ថ្ងៃ​ ​៣​ ​នាក់​ខ្លះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មនុស្ស​ក្នុង​ក្រុង​សាវត្ថី​ ​ធ្វើ​មរណភាព​រាល់​ ​ៗ​ ​ថ្ងៃ​ ​២​ ​នាក់​ខ្លះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មនុស្ស​ក្នុង​ក្រុង​សាវត្ថី​ ​ធ្វើ​មរណភាព​រាល់​ ​ៗ​ ​ថ្ងៃ​ ​តែម្នាក់​ខ្លះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​មនុស្ស​ក្នុង​ក្រុង​សាវត្ថី​ ​ចេះតែ​ធ្វើ​មរណភាព​មិនដែល​ស្ងាត់​ទេ​។​ ​ម្នាល​វិសាខា​ ​នាង​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​ចុះ​នាង​ជា​អ្នកមាន​សំពត់​សើម​ ​សក់​សើម​ ​ក្នុង​កាល​ម្តង​ ​ៗ​ ​ទេឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដំណើរ​នុ៎ះ​ ​មិនមែន​ដូច្នោះ​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ល្មម​ត្រឹមតែ​កូន​ ​និង​ចៅ​ច្រើន​ប៉ុណ្ណោះ​។​ ​ម្នាល​វិសាខា​ ​បុគ្គល​ណា​
ថយ | ទំព័រទី ៣៤៨ | បន្ទាប់
ID: 636865134005751629
ទៅកាន់ទំព័រ៖